សង្គ្រាមអ៊ុយក្រែន ស្ថិតិគឺមិនឆ្លើយតបនឹងសក្ខីកម្មពិតប្រាកដ
ចាប់តាំងពីការផ្ទុះសង្រ្គាមនៅអ៊ុយក្រែន មនុស្សរាប់សែននាក់ត្រូវបានគេជឿថាបានស្លាប់ ខណៈដែលជិត ១១ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វានៅតែជាមន្ទិល។
មកដល់ពេលនេះសង្រ្គាមនៅអ៊ុយក្រែនវាបានកើតមានឡើងអស់រយៈពេលជាង១០០០ ថ្ងៃមកហើយ ប៉ុន្តែទំហំនៃការខូចខាត ក៏ដូចជាមនុស្សដែលបានបាត់បង់ជីវិតគឺសុទ្ធតែខ្វះសច្ចភាពពិតប្រាកដ។
នៅពីក្រោយតួលេខនោះ មានស្ថិតិផ្សេងទៀតជាច្រើន ដែលលាក់បាំងដោយចេតនា ពីព្រោះសង្រ្គាមត្រូវបានប្រយុទ្ធជាមួយព័ត៌មាន ក៏ដូចជាដោយអាវុធ។
មកដល់ពេលនេះ មានការប៉ាន់ប្រមាណថា ទាហានរុស្ស៊ីដែលបានស្លាប់នៅក្នុងសមរភូមិគឺ មានជាង ៧ ម៉ឺននាក់ ខណៈដែល ២០ ភាគរយគឺជាអ្នកស្ម័គ្រចិត្ត។ ប្រភពខ្លះទៀតបានលើកឡើងថា ទាំងទាហាន និង ជនស៊ីវិលដែលបានរងគ្រោះដល់ជីវិតគឺមានប្រមាណជា កន្លះលាននាក់។
ដោយឡែកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)បានប៉ាន់ប្រមាណថា ក្រៅពីអ្នកស្លាប់ ប្រជាជនអ៊ុយក្រែន ៦,៧ លាននាក់បានភៀសខ្លួនចេញពីប្រទេស ខណៈដែលប្រហែល ៤ លាននាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុងប្រទេស។
តួរលេខដែលប្រកាសដោយភាគីទាំងសងខាងគឺសុទ្ធតែបំប៉ោង និង បិទបាំង ខណៈដែលគេដឹងថា គ្រាន់តែខែសីហាមួយ ការវាយប្រហារបានសម្លាប់ជីវិតជនស៊ីវិល១៨៤ នាក់និងរបួស ៨៥៦ នាក់។
ហេដ្ឋារចនាសម្ព័ន្ធក៏មិនត្រូវបានទុកចោលដែរ កាំជ្រួចបានកំណត់គោលដៅសាលារៀនចំនួន ជិត៤ពាន់កន្លែង នៅក្នុងនភ សាលា៣៥៦ បានរងការខូចខាត៕