វ៉់ាទីកង់រំលឹកខួបលើកទីដប់នៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ គឺជាថ្ងៃប្រវត្តិសាស្រ្តដែលសន្តអាសនៈបានប្រកាសកិច្ចព្រមព្រៀងទទួលស្គាល់ប៉ាឡេស្ទីនថាជារដ្ឋ។
នាឱកាសនោះវ៉ាទីកង់ញូវបានចេញផ្សាយនូវអត្ថបទមួយរំលឹកដល់អ្វីដែលសន្តអាសនៈបានសម្រេចិត្តកាលពី១០ ឆ្នាំមុននៅក្នុងការទទួលស្គាល់រដ្ឋនេះ ដោយកាលនោះ ខាងសន្តអាសនៈចុះដោយលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ រដ្ឋមន្រ្តីទទួលបន្ទុក សម្រាប់ទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិ និង អតីតរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក រីអាត អាលម៉លគី ( Riad al-Malki)។
ប្រភពដដែលបានអះអាងថា សន្តអាសនៈ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដំបូងគេនៅអឺរ៉ុបដែលទទួលស្គាល់ចរិតលក្ខណៈនៃ "ភាពជារដ្ឋ" សម្រាប់អ្វីដែលជាលទ្ធផលនៃកិច្ចព្រមព្រៀង Oslo ឆ្នាំ ១៩៩៣ ត្រូវបានកំណត់ថាជាអាជ្ញាធរជាតិប៉ាឡេស្ទីនដែលដឹកនាំដោយប្រធានាធិបតី ម៉ាសមូត អាប៉ាស ( Mahmoud Abbas)។
កិច្ចព្រមព្រៀងនេះបាន រៀបរាប់ជាចម្បងអំពីទិដ្ឋភាពសំខាន់ៗនៃជីវិត និងសកម្មភាពរបស់គ្រីស្តបរិស័ទនៅប៉ាឡេស្ទីន ដោយយោងជាពិសេសទៅលើសេរីភាពនៃសាសនា និងសតិសម្បជញ្ញៈ សិទ្ធិដែលរដ្ឋប៉ាឡេស្ទីនប្តេជ្ញាការពារ៕
Daily Program
