វ៉ាទីកង់នឹងដាក់ កម្មវិធីAI សម្រាប់ការទស្សនាវិសាលវិហារ សន្តសិលា បាស៊ីលីកា
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រោមកិច្ចសហការក្នុងភាពជាដៃគូរវាងបុរីវ៉ាទីកង់ និងក្រុមហ៊ុន Microsoft កម្មវិធីបញ្ញសិប្បនិម្មិត ដែលហៅកាត់ថា AI ថ្មីបានត្រូវណែនាំដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកទស្សនាមកស្វែងយល់អំពីវិសាលវិហារសន្តសិលា បាស៊ីលីកា។
ប្រភពដដែលបានបន្តថា កម្មវិធីនេះត្រូវបានបង្ហើបជាផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយមានការសហការជាមួយក្រុមហ៊ុន Microsoft និងIconem ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងសម្បតិ្តបេតិកភណ្ឌតាមបែបឌីជីថល។
ប្រភពដដែលបានបន្តថា កម្មវិធីនេះត្រូវបានគ្រោងនឹងដាក់ចេញដើម្បីសម្រួលដល់ដំណើរការរៀបចំព្រឹត្តិការណ៍នៃឆ្នាំអំណរសប្បាយ២០២៥ ដែលគេរំពឹងថា ទីលាសន្តសិលា និងវិសាលវិហានឹងទទួលអ្នកធម្មយាត្រា និងអ្នកទេសចរដ៏ច្រើន ។
កម្មវិធីនេះនឹង អនុញ្ញាតឱ្យមានដំណើរទេសចរណ៍បែបនិម្មិតដ៏អស្ចារ្យ និងការតាំងពិពណ៌ឌីជីថលស៊ីជម្រៅដែលនាំមកនូវភាពអស្ចារ្យនៃបច្ចេកវិទ្យាផ្សារភ្ជាប់នឹងជំនឿ ។
លោកកាឌីណាល់ ម៉ូរូ ហ្គាំបេតធី (Mauro Gambetti ) ដែលអ្នកទទួលបន្ទុកគ្រប់គ្រងនៅទីលានសន្តសិលា បានសម្តែងនូវសេចក្តីរីករាយចំពោះគម្រោងនេះ ។
លោកបានលើកឡើងថា ឧបករណ៍ថ្មីនឹងដើរតួដូចជាកែវយឹត ឬយានអវកាសសម្រាប់ការមើលនិងការសិក្សាស្រាវជ្រាវដ៏ប្រសើរ ហើយវា បានឆ្លុះបញ្ចាំងពីតួនាទីបច្ចេកវិទ្យា ក្នុងការភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល ពោលគឺនេះគឺជា ការបន្ថែមទៅលើបទពិសោធខាងវិញ្ញាណរបស់គ្រីស្តបរិស័ទ៕