វ៉ាទីកង់៖ សន្តិភាពគឺកំពុងត្រូវការសេចក្តីក្លាហាន

នៅក្នុងសន្និសីទមួយដែលរៀបចំនៅទីក្រុងរ៉ូម ជាផ្នែកនៃកម្មវិធីឆ្នាំមហា​ករុណាទិគុណ សម្រាប់កងកម្លាំងប្រដាប់អាវុធ ប៉ូលីស និងភ្នាក់ងារសន្តិសុខ លោក ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិបានគូសបញ្ជាក់ថា សន្តិភាពទាមទារភាពក្លាហាន។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានលើកឡើងបែបនេះថា ភាពក្លាហានដែលត្រូវការការ​រួមចំណែក​កសាងសន្តិភាពនោះ គឺភាពក្លាហាន​កសាងសណ្តាប់ធ្នាប់ដោយផ្អែកលើយុត្តិធម៌ និងសប្បុរសធម៌ ការការពារពិភពលោករបស់យើង និងការលើកកម្ពស់ផលប្រយោជន៍រួមរបស់មនុស្សជាតិ។

លោកអគ្គអភិបាលបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ភាពក្លាហាននៃសន្តិភាព «នៅក្នុងបរិបទដ៏ស្មុគស្មាញដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ មិនត្រូវបានកំណត់ត្រឹមតែការស្វែងរកបទឈប់បាញ់ និងការអនុម័តវិធានការដើម្បីការពារប្រជាជនស៊ីវិលនោះទេ»។

លោកអគ្គអភិបាលបានលើកឡើងថា  មនុស្សត្រូវហ៊ានឬក្លាហាន​ក្រោកឈរបដិសេធចំពោះជម្លោះនានាដែលជាមូលដ្ឋាននៃតក្កវិជ្ជាឈានទៅរកការបំផ្លិចបំផ្លាញ ហើយក៏ត្រូវក្លាហានខិតខំកសាងសាមគ្គីភាព និងភាតរភាពគ្រប់ទីកន្លែង មានភាពរឹងមាំក្នុងចិត្ត និងតាំងចិត្តដើម្បីយកឈ្នះលើអំពើហិង្សា និង​ធ្វើការជាមួយនរណាដែលបង្កើត​ការផ្សះផ្សាពិតប្រាកដ និងយូរអង្វែង៕

Daily Program

Livesteam thumbnail