វ៉ាទីកង់រៀបចំសិក្ខាសាលាអំពីសុខុមាលភាពផ្លូវចិត្តនៅទីក្រុងរ៉ូម

 វ៉ាទីកង់ញូវបានរាយការណ៍ថា ផ្លូវចិត្តគឺជាគោលដៅនិងជាគោលបំណងដ៏សំខាន់មួយដែលសន្តអាសនៈបានកំពុងតែចាប់អារម្មណ៍។​

 ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ​ សន្តអាសនៈក៏បានរៀបចំសិក្ខាសាលារយៈពេល៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ០៥ ដល់ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសុទ្ធតែថ្នាក់ដឹកនាំ អ្នកជំនាញ និងបុគ្គលិកនៃ ព្រះសហគមន៍កាតូលិក ក៏ដូចជាគ្រូអប់រំជំនឿ លោកបូជាចារ្យមកពីជុំវិញពិភពលោក ដើម្បីពង្រឹងការរិះគិតអំពីសុខុមាលភាពផ្លូវចិត្ត។

នៅក្នុងកម្មវិធីនេះ អ្នកចូលរួមគឺបានរកឃើញប្រភពនៃបញ្ហាផ្លូវចិត្ត ដែលមានដូចជា សង្គ្រាម ការផ្លាស់ទីលំនៅ វិសមភាព និងការបែកបាក់សង្គម ។  អង្គសន្និសីទនេះក៏បានស្វែងរកការពង្រឹងការយល់ដឹងរបស់ព្រះសហគមន៍អំពីរបៀបដែលជំនឿ ដើម្បីបណ្តុះការយកចិត្តទុកដាក់និងបញ្ហាសុខភាពផ្លូវចិត្តនេះ ។

 ក្រៅពីនេះគោលដៅធំ ក៏បានឆ្លុះបញ្ចាំង និងផ្លល់សក្ខីកម្មរួមគ្នាលើការបង្ការការធ្វើអត្តឃាត និងការថែទាំគ្រូអប៉ជំនឿ ឲ្យយកចិត្តទុកដាក់នឹងកិច្ចការនេះ ។

 អ្នកចូលរួមត្រូវបានលើកទឹកចិត្តឲ្យបង្កើនការយល់ដឹង លើកកម្ពស់ការអធិស្ឋានរួមគ្នា និងអញ្ជើញការចូលរួមពីសាធារណជនក្នុងស្មារតីសាមគ្គីភាព និងការអង្វរ៕

Daily Program

Livesteam thumbnail