វ៉ាទីកង់ផ្ញើសារទូរលេខទៅកាន់អ្នកដែលរងគ្រោះដោយភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈនៅក្នុងនាមសម្តេចប៉ាប បានអធិស្ឋានដល់អស់អ្នកដែលរងរបួស និងគ្រោះថ្នាក់នៅក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះអគ្គីភ័យ ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូង។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងតេឡេក្រាមដែលចុះហត្ថលេខាដោយលោកកាឌីណាល់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភ្លើងឆេះព្រៃ ដែលកំពុងឆេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រកាសថា ជាគ្រោះមហាន្តរាយដ៏អាក្រក់ និងធំបំផុតរបស់ប្រទេសនេះ។
លោកកាឌីណាល់បានអះអាងថា សម្តេចប៉ាប បានផ្ញើការរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់អ្នកដែលកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។
លោកបានបន្ថែមថា សម្តេចប៉ាបទ្រង់បាន អធិស្ឋានសម្រាប់អ្នកដែលបានរងរបួស និងសម្រាប់ "កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀត"។
គ្រោះមហន្តរាយដោយធម្មជាតិនេះ ត្រូវបានគេរាយការណ៍ថា មានយ៉ាងហោចណាស់មនុស្ស ២៨នាក់ត្រូវបានសម្លាប់ ហើយផ្ទះរាប់ពាន់ខ្នង រោងចក្រ និងសំណង់ផ្សេងទៀតត្រូវបានបំផ្លាញចាប់តាំងពីភ្លើងបានចាប់ផ្តើមនៅថ្ងៃទី ២១ ខែមីនា។
មនុស្សប្រហែល ៣ ម៉ឺន នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយមន្ត្រីបាននិយាយថា អ្នកស្រុកប្រហែល ៨.000 នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។
ភ្លៀងនិងអាកាសធាតុត្រជាក់បានជួយអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសនេះ ប្រយុទ្ធនឹងភ្លើងដ៏សាហាវ៕
Daily Program
