វ៉ាទីកង់ប្រកាសកម្មវត្ថុនៃការអធិដ្ឋានរបស់សម្តេចប៉ាបឡេអូទី១៤ពេញមួយឆ្នាំ
វ៉ាទីកង់ញូវបានឲ្យដឹងថា នៅពេញមួយឆ្នាំ២០២៦ នេះ សម្តេចប៉ាបឡេអូទី១៤នឹងអធិដ្ឋានទៅតាមគោលដៅប្រចាំខែនីមួយៗ។
ប្រភពដដែលបានអះអាងថា កាលពីខែមករា កន្លងទៅនេះ សម្តេចប៉ាបឡេអូទី១៤ បាន អធិស្ឋានឲ្យមនុស្សជាតិដែលជាប្រជានុរាស្រ្តរបស់ព្រះជាម្ចាស់ អាចរកឃើញអំណាចនៃការអធិស្ឋានថាជាការជួបផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ដែលមានដូចជា៖
- ខែកុម្ភៈ អធិដ្ឋានសម្រាប់៖ អ្នកដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃអាចទទួលបានការថែទាំ ដោយការអត់ធ្មត់ ប្រាជ្ញា និងភាពរឹងមាំ ប្រកបដោយក្តីសង្ឃឹម។
- ខែមីនា អធិដ្ឋានសម្រាប់៖ គោរពតម្លៃនិងសេចក្តីថ្លៃថ្នូររបស់ជីវិតមនុស្ស
- ខែមេសា អធិដ្ឋានសម្រាប់៖ សិល្បៈ ដែលជាអំណោយពិតប្រាកដដែលអាចរួមចំណែកលើកកំពស់តម្លៃមនុស្សធម៌ លើកតម្កើងស្មារតី និងជួយយើងសញ្ជឹងគិតអំពីការបង្កើតថ្មីដោយភាតរភាព។
- ខែឧសភា អធិដ្ឋានសម្រាប់៖ ការងារសម្រាប់មនុស្សគ្រប់គ្នា ការអភិវឌ្ឍបច្ចេកវិទ្យានិងពង្រឹងកិច្ចសហការដើម្បីប្រយោជន៍ជារួម។
- ខែមិថុនា អធិដ្ឋានសម្រាប់៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបម្រើសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយមនុស្សអាចដឹងពីរបៀបប្រើប្រាស់វាដោយឈ្លាសវៃ។
- ខែកក្កដា អធិដ្ឋានសម្រាប់៖ ជីដូនជីតា និងមនុស្សចាស់ ដែលជីវិតរបស់ពួកគាត់មានតម្លៃ អាចបង្រៀនពីបទពិសោធរបស់ពួកគេដល់មនុស្សជំនាន់ក្រោយ។
- ខែសីហា អធិដ្ឋានសម្រាប់៖ មុខរបររបស់យុវ ដែលអាចឱ្យពួកគេបើកចិត្តករុណា សេចក្តីស្រលាញ់ និង ភាតរភាព។
- ខែកញ្ញា អធិដ្ឋានសម្រាប់៖ ការប្រែចិត្តគំនិតរបស់គ្រីស្តបរិស័ទ ក្នុងរបៀបរស់នៅក្នុងទំនាក់ទំនងថ្មីជាមួយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដោយយុត្តិធម៌ សុខដុមរមនា និងដឹងគុណ។
- ខែតុលា អធិដ្ឋានសម្រាប់៖សហគមន៍គ្រីស្តបរិស័ទ អាចក្លាយជាមជ្ឈមណ្ឌលនៃការប្រកាសដំណឹងល្អដល់មនុស្សជាតិ។
- ខែវិច្ឆិកា អធិដ្ឋានសម្រាប់៖ ជនអន្តោប្រវេសន៍ ដែលតែងតែងចង់បានសេចក្តីថ្លៃថ្នូរ សាមគ្គីភាព និងការរួមបញ្ចូលគ្នាពិតប្រាកដ។
- ខែធ្នូ អធិដ្ឋានសម្រាប់៖ ក្រុមគ្រួសារគ្រីស្តបរិស័ទឱ្យក្លាយជាសាក្សីរស់នៃដំណឹងល្អនៅក្នុងសង្គម ក្លាយជាអ្នកអប់រំជំនឿ ផ្តល់ក្តីសង្ឃឹម និងចែករំលែកសេចក្តីស្រឡាញ់ទៅកាន់ពិភពលោក។