វ៉ាទីកង់បោះពុម្ពផ្សាយបទបញ្ញត្តិ Roman Curia ថ្មី
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បាន អនុម័តការបោះពុម្ពផ្សាយបទបញ្ញត្តិ Roman Curia ថ្មី ដែលបានដាក់ចេញដោយរដ្ឋធម្មនុញ្ញនៃវ៉ាទីកង់។
ប្រភពដដែលបានបន្តថា បទបញ្ញត្តិថ្មីនេះ Roman Curia បានចេញផ្សាយជាផ្លូវការណ៍កាលពី ថ្ងៃចន្ទ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ។ Roman Curia គឺជាច្បាប់សម្រាប់គ្រប់គ្រងរដ្ឋបាលរបស់ព្រះសហគមន៍សកល ជាជំនួយរដ្ឋបាលដែលនឹងសម្រាលបន្ទុកសម្តេចប៉ាប ក្នុងការមើលថែនិងគ្រប់គ្រងព្រះសហគមន៍នៅទូទាំងពិភពលោក។
ប្រភពដដែលបានបន្តថា បទបញ្ញត្តិទាំងនោះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដោយសម្តេចប៉ាបឡេអូ នៅថ្ងៃបុណ្យលើកតម្កើងព្រះអម្ចាស់យេស៊ូគ្រីស្តជាមហាក្សត្រនៃពិភពលោក។
ប្រភពដដែលបានបន្តថា បទបញ្ញត្តិនេះគឺដាក់ចេញដើម្បី អនុវត្តចំពោះស្ថាប័ន និងការិយាល័យដែលបង្កើតក្រោមការគ្រប់គ្រងនិងគ្របដណ្តប់ដោយច្បាប់ព្រះសហគមន៍កាតូលិកនានា ដែលរួមមាន លេខាធិការដ្ឋានរដ្ឋបុរីវ៉ាទីកង់ ក្រុមប្រឹក្សាភិបាលកិច្ចការនានា ស្ថាប័នតុលាការ និងស្ថាប័នសេដ្ឋកិច្ចរបស់សន្តអាសនៈ។
បទប្បញ្ញត្តិថ្មីទាំងនេះត្រូវបានជំនួសបទប្បញ្ញត្តិដែលត្រូវបានអនុម័តដោយសម្តេចប៉ាបយ៉ូហានប៉ូលទី ២ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៩៩ ហើយបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំដដែល៕