វ៉ាទីកង់តែងតាំងឯកអគ្គរាជទូតថ្មីប្រចាំស្រីលង្កា
វ៉ាទីកង់បានតែងតាំងឯកអគ្គរាជទូតថ្មីប្រចាំប្រទេសស្រីលង្កា ដែលគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងបុរីវ៉ាទីកង់ និងប្រទេសកោះនេះ ខណៈដែលទំនាក់ទំនងការទូតរបស់រដ្ឋទាំងពីរឈានដល់ខួបលើកទី ៥០។
លោកអគ្គអភិបាល អេនដ្រេស ជូវូវិច ( Andrzej Józwowicz) ត្រូវបានតែងតាំងនៅពេលដែលប្រទេសស្រីលង្កា និងបុរីវ៉ាទីកង់កំពុងប្រារព្ធពិធីរំលឹកខួបនៃចំណងការទូតជាផ្លូវការ ដែលបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ១៩៧៥។
លោកអគ្គអភិបាល កើតនៅប្រទេសប៉ូឡូញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៦៥ ហើយត្រូវបានតែងតាំងជាបូជាចារ្យនៅឆ្នាំ ១៩៩០ ហើយក្រោយមកបានចូលរួមក្នុងការងារការទូតរបស់សន្តអាសនៈចាប់តាំងពីឆ្នាំ២០១៧មក ដោយលោកធ្លាប់ជាឯកអគ្គរាជទូតប្រចាំប្រទេសរវ៉ាន់ដា និងនៅអ៊ីរ៉ង់ នៅឆ្នាំ២០២១។
លោកអគ្គអភិបាលបានតែងតាំងជំនួសលោកអគ្គអភិបាល ប្រាយអេន យូដសាយ ( Brian Udaigwe)ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ហើយក៏បានត្រូវបានតែងតាំងបន្តភារកិច្ចការទូតថ្មីនៅប្រទេសអេត្យូពី៕