វេជ្ជបណ្ឌិត! យើងពិតជាពិបាកនៅក្នុងការសម្រេចចិត្តពេលលក្ខខណ្ឌសុខភាពទ្រង់លំបាក

ប្រធានក្រុមគ្រូពេទ្យដែលបានព្យាបាលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ក្នុងអំឡុងពេល ៣៨ ថ្ងៃដែលទ្រង់បានចំណាយពេលនៅមន្ទីរពេទ្យ នៅក្នុងទីក្រុងរ៉ូម វេជ្ជបណ្ឌិត សឺជីអូ អាល់ហ្វេរី ( Sergio Alfieri ) បានបង្ហាញថា ក្រុមវេជ្ជបណ្ឌិតពិតជាស្មុគស្មាញនៅក្នុងការសម្រេចចិត្តករណីជំងឺនិងរោគវិនិច្ឆ័យរបស់ទ្រង់។
តាមរយៈទីភ្នាក់ងារព័ត៌មានកាតូលិក លោកវេជ្ជបណ្ឌិតបានអះអាងថា នៅពេលដែលសម្តេចប៉ាបយាងមកដល់មន្ទីរពេទ្យគឺជាពេលវេលាដ៏តានតឹងរបស់ក្រុមគ្រូពេទ្យនៅក្នុងការសម្រេចចិត្តថា តើពួកគេត្រូវជ្រើសរើសរវាងការបន្តការព្យាបាល ឬអនុញ្ញាតឱ្យសម្តេចប៉ាបលាចាកលោកនេះ។
លោកបានបន្តថា ក្រុមគ្រូពេទ្យពិតជាពិបាកសម្រេចចិត្តមែនទែនថា ត្រូវជ្រើសរើសរវាងការបញ្ឈប់ការព្យាបាល ឫយ៉ាងណា ដោយសារតែយើងបារម្ភថា នៅពេលដែលព្យាយាលសរីរាង្គទ្រង់កាន់តែទ្រុឌទ្រោម។
យោងតាមរបាយការណ៍វេជ្ជសាស្រ្តដែលបានបោះពុម្ពផ្សាយរួចហើយនោះបានឲ្យដឹងថា សម្តេចប៉ាបមានអាការៈ ការក្អកខ្លាំងដែលធ្វើអោយស្ថានភាពព្យាបាលរបស់ទ្រង់កាន់តែអាក្រក់ទៅៗ ប៉ុន្តែទ្រង់មិនដែលសន្លប់ទេ ហើយទ្រង់ តែងតែសហការជាមួយនឹងវិធីព្យាបាលរបស់ក្រុមគ្រូពេទ្យអ្នកឯកទេស។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា នៅពេលដែលអាការៈសម្តេចប៉ាបកាន់តែទ្រុឌទ្រោមទៅ ក្រុមគ្រួពេទ្យបានឃើញ ទឹកភ្នែកមនុស្សមួយចំនួនដែលនៅជិតទ្រង់ដូច្នេះហើយក៏បានខិតខំគ្រប់យ៉ាងដើម្បីសង្រ្គោះទ្រង់។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា នេះ "ជាលើកដំបូងហើយដែលយើងបាន ឃើញទឹកភ្នែកក្នុងភ្នែករបស់មនុស្សមួយចំនួនដែលនៅជិតទ្រង់។ មនុស្សដែលស្និទនឹងទ្រង់នៅក្នុងអំឡុងពេលទ្រង់នៅមន្ទីពេទ្យគឺបានចាត់ទុកទ្រង់ជាបិតា។
លោកបានបន្តថា នៅពេលដែលទទួលការព្យាបាលដំបូងគ្រលាន និង ខួរឆ្អឹងទ្រង់ក៏រងផលប៉ះពាល់ដោយសារតែថ្នាំ ប៉ុន្តែដោយមានការគាំទ្រពីគ្រីស្តបរិស័ទថា កុំបោះបង់ការព្យាយាម គឺក្រុមវេជ្ជបណ្ឌិតក៏បានបន្តប្រឹងប្រែង ហើយទ្រង់ក៏ប្រឹងប្រែងជាមួយគ្នារហូតដល់ទ្រង់អាចជះសះស្បើយចេញពីមន្ទីពេទ្យបាន៕
Daily Program
