វិទ្យុវ៉ារីតាសអាស៊ីគ្រោងប្រើភ្នែក៤០គូដើម្បីសម្លឹងទៅព្រឹត្តិការណ៍នៃទិវាយុវជនពិភពលោកឆ្នាំ២០២៧

វិទ្យុ វ់ារីតាសអាស៊ីមានគម្រោងនាំយកអ្នកមានឥទ្ធិពលលើបណ្តាញឌីជីថល  ចំនួន ៤០គូ ដើម្បីឃ្លាំមើលនិងតាមដានព្រឹត្តិការណ៍ទិវាយុវជនពិភពលោក ឆ្នាំ ២០២៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោកបូជាចារ្យ យូហាន មី សេន ( John Mi Shen) ដែលជានាយកកម្មវិធីរបស់ វិទ្យុវ៉ារីតាសអាស៊ីបានមានប្រសាសន៍ថា ពួកគេនឹងដើរតួជា ភ្នែកចំនួន ៤០គូ ដើម្បីផ្តិតយកបទពិសោធន៍របស់យុវជន និងសហគមន៍ រួចចែករំលែកវាទៅកាន់គ្រីស្តបរិស័ទកាតូលិកនៅទូទាំងទ្វីបអាស៊ី។

លោកបូជាចារ្យ បានបង្ហាញពីចក្ខុវិស័យនេះ កាលពីថ្ងៃទី ១២ ខែកញ្ញា នៅក្នុងឱកាសចូលរួម មហាសន្និបាតអ្នកផ្សព្វផ្សាយសាសនាកាតូលិកតាមប្រព័ន្ធឌីជីថលនៅអាស៊ីលើកទីមួយ ។

លោកបូជាចារ្យ បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនៅទីក្រុងសេអ៊ូលនេះ នឹងក្លាយជាបេសកកម្មជាក់ស្តែងដំបូងគេរបស់បណ្តាញអ្នកផ្សព្វផ្សាយសាសនាកាតូលិកតាមប្រព័ន្ធឌីជីថលនៅអាស៊ី ដែលទើបនឹងបង្កើតឡើងថ្មីនេះ។

លោកបានមានប្រសាសន៍ថា យើងមានគម្រោងដ៏ធំមួយក្នុងការនាំយកអ្នកមានឥទ្ធិពលលើបណ្តាញឌីជីថលន ទៅកាន់ព្រឹត្តិការណ៍នេះ ដោយបន្ថែមថា អ្នកចូលរួមមួយចំនួននៅក្នុងកិច្ចប្រជុំនេះអាចនឹងក្លាយជាផ្នែកមួយនៃក្រុមនេះផងដែរ។

លោកបានសង្កត់ធ្ងន់ថា អ្នកទាំង នោះនឹងមិនទៅកាន់ទីក្រុងសេអ៊ូលក្នុងនាមជាអ្នកសារព័ត៌មានទូទៅដែលគ្រាន់តែរាយការណ៍អំពីព្រឹត្តិការណ៍ធំៗនៃទិវាយុវជនពិភពលោក ដូចជាពិធីបុណ្យអភិបូជា និងការថ្លែងសុន្ទរកថាផ្សេងៗនោះទេ។

ផ្ទុយទៅវិញ លោកបានស្រមៃឃើញ ថា ពួកគេនឹងធ្វើដំណើរទៅកាន់ទីកន្លែងជាច្រើនដែលយុវជនទទួលបានបទពិសោធន៍ពីព្រឹត្តិការណ៍នេះ ដូចជាសហគមន៍មូលដ្ឋាន ថ្នាក់រៀន មជ្ឈមណ្ឌលស្នាក់នៅ តាមដងផ្លូវ កន្លែងដែលអ្នកធម្មយាត្រាទទួលទានអាហាររួមគ្នា ទីលានបាល់ទាត់ និងផ្ទះរបស់គ្រួសារកូរ៉េដែលស្វាគមន៍យុវជន។ល។

Daily Program

Livesteam thumbnail
khmer popup image