វិចិត្រករគំនូរជីវចលអាមេរិកដ៏ល្បីម្នាក់បើកចិត្តទទួលព្រះគ្រីស្តនៅមុនពេលទទួលមរណភាព

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា លោក ស្កុត អាដាម (Scott Adams) វិចិត្រករគំនូរជីវចលដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិកបានទទួលមរណភាពក្រោយពេលដែលលោកបើកចិត្តគំនិតហើយយល់ព្រមទទួលព្រះគ្រីស្ត​។

ប្រភពដដែលបានឲ្យដឹងថា លោកស្កុតបានទទួលមរណភាពនៅថ្ងៃទី ១៣ ខែមករា ក្នុងអាយុ ៦៨ ឆ្នាំ បន្ទាប់ពីបានតស៊ូរស់ ជាមួយជំងឺមហារីកក្រពេញប្រូស្តាតមួយរយៈ ។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី ១៣ ខែមករា មិនយូរប៉ុន្មានបន្ទាប់ពីការស្លាប់របស់គាត់ គណនី X របស់ស្កុត បានបង្ហោះ "សារចុងក្រោយ" ថា មិត្តភក្តិជាច្រើនរបស់លោកបានជំរុញឱ្យលោកកែប្រែចិត្តគំនិត ​។

នៅក្នុងសារនោះលោកបានប្រកាសថា ក្រោយទទួលការលើកទឹកចិត្តនេះ លោកបានប្រកាសទទួលយកវត្តមានព្រះជាម្ចាស់នៅក្នុងខ្លួនរបស់លោក ហើយបន្ថែមថា លោកសង្ឃឹមថា លោកនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរទៅកាន់ស្ថានព្រះបរមសុខ នៅពេលដែលគាត់លាចាកលោកនេះទៅ។

លោកត្រូវបានគេដឹងថា បានបើកចិត្តគំនិតទទួលយកវត្តមានព្រះគ្រីស្តតាំងពីដើមខែ ប៉ុន្តែជំងឺរបស់លោកវិវត្តន៍ទៅធ្ងន់មុនបំណងរបស់លោកបានសម្រេច៕

Daily Program

Livesteam thumbnail