លំនៅស្ថានសម្តេចប៉ាបឡេអូទី១៤តាំងពីកុមារភាពនឹងត្រូវក្លាយជាទីកន្លែងប្រវត្តិសាស្រ្ត

លំនៅស្ថានសម្តេចប៉ាបឡេអូទី១៤​ត្រូវបានគណៈអភិបាលក្រុង Dolton ទិញយកមកទុក្ខ ក្នុងតម្លៃ ៣៧៥.០០០ ដុល្លារ កាលពីថ្ងៃអង្គារ៍ ទី៨ ខែកក្កដា ដើម្បីប្រែក្លាយទីនោះទៅជាទីប្រវត្តិសាស្រ្តមួយ។​

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ក្រុមប្រឹក្សាទីក្រុងនោះបាន បានអនុម័តជាឯកច្ឆ័ន្ទលើការទិញអចលនទ្រព្យនោះ ដើម្បីយកទីតាំងនិងអគារលំនៅស្ថាននោះ។

អភិបាលក្រុង Dolton ដែលទើបជាប់ឆ្នោតថ្មី លោក ជេកសុន ហូស (Jason House ) បាននិយាយ ថា គណៈកម្មាធិការដឹកនាំមួយនឹងត្រូវបានបង្កើតឡើង ដើម្បីរៀបចំផែនការគ្រប់គ្រងអចលនទ្រព្យនៅទីតាំងនោះ ដើម្បីប្រែក្លាយទីនោះជាទីតាំងប្រវត្តិសាស្ត្រដែលបើកចំហជាសាធារណៈ។

លោក​បាន​បន្ត​ថា គណៈ​កម្មាធិការ​នឹង​«​ដាក់​ផែន​ការ​ដល់​អ្នក​គ្រប់​គ្រង និង​សហគមន៍»ឲ្យគ្រប់គ្រងទីនោះឲ្យបានត្រឹមត្រូវ ។

ទីតាំងនោះ គឺជាកន្លែងរស់នៅរបស់កុមារា រ៉ូបឺត ហ្វ្រង់ស៊ី ប្រេវូស (Robert Francis Prevost) ដែលឥឡូវនេះបានក្លាយជាសម្តេចប៉ាបឡេអូទី១៤ កំពុងតែដឹកនាំព្រះសហគមន៍កាតូលិកពេញមួយពិភពលោក៕

Daily Program

Livesteam thumbnail