លោក ចូ បៃដិន ខកខានមិនបានជួបសម្តេចប៉ាបដោយផ្ទាល់

លោក ចូ បៃដិន ប្រធានាធិបតីដែលជិតចប់អាណត្តិរបស់អាមេរិកខកខានដំណើរទស្សនកិច្ចទៅកាន់វ៉ាទីកង់ ដោយសារតែគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅផ្លរីដា ប៉ុន្តែលោកបានជួបសន្ទនាជាមួយនឹងសម្តេចប៉ាប តាមទូរស័ព្ទជំនួស។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះ លោក ចូ បៃដិន បានប្រកាសផ្តល់ពានរង្វាន់ដល់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ នូវពានរង្វាន់សេរីភាពដែលជាពានរង្វាន់កិត្តិយសរបស់ប្រធានាធិបតីអាមេរិក ដោយទទួលស្គាល់ការយកចិត្តទុកដាក់របស់ទ្រង់ ចំពោះសន្តិភាព សិទ្ធិមនុស្ស ជនក្រីក្រ និងការការពារបរិស្ថាន។

ពានរង្វាន់នេះត្រូវបានប្រកាសនៅពេលដែល លោក ចូ បៃដិន និង​សម្តេចប៉ាបបានជួបសន្ទនាគ្នាតាមរយៈទូរស័ព្ទ ​នៅ​ថ្ងៃ​ទី ១១ ខែ​មករាកន្លងទៅថ្មីៗនេះ។

តាមការគ្រោងទុក មេដឹកនាំទាំងពីរគ្រោងជួបគ្នាដោយផ្ទាល់ នៅឯបុរីវ៉ាទីកង់នៅថ្ងៃទី ១០ ខែមករា ប៉ុន្តែត្រូវបានលុបចោលដោយសារគ្រោះមហន្តរាយភ្លើងឆេះ ព្រៃនៅក្នុងទីក្រុង ឡូសអេនជឺឡេស នៃរដ្ឋផ្លរីដា។

គួររំលឹកថា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះ​សម្តេចប៉ាប​និង​លោក ចូ បៃដិន ក៏បានធ្លាប់ជួបគ្នាតាមទូរស័ព្ទម្តងរួចមកហើយដែរ។​

ការសន្ទនាមុននេះផ្តោតលើសិទ្ធិមនុស្ស ជាពិសេសការព្រួយបារម្ភរបស់សម្តេចប៉ាបអំពីអ្នកទោសជាប់ឃុំឃាំងសហព័ន្ធ ក្រោយមក លោក បៃដិនក៏ បានសម្រេចលើកលែងទោសប្រហារជីវិតអ្នកទោស៣៧ នាក់ពីការប្រហារជីវិតមកត្រឹមជាប់គុកអស់មួយជីវិតវិញ៕

Daily Program

Livesteam thumbnail