លោកម៉ុងសេញ័រ រ៉េនហ្សូ ភេហ្គូរ៉ារូ ត្រូវបានតែងតាំងជាប្រធាននៃបណ្ឌិតសភានៃជីវិត

សម្តេច ឡេអូ ទី១៤ បានតែងតាំង ម៉ុងសេញ័រ រ៉េនហ្សូ ភេហ្គូរ៉ារូ (Monsignor Renzo Pegoraro) ដែលជាអ្នកជំនាញខាងឱសថសាស្រ្ត និងជីវសីលធម៌ ជាប្រធាននៃបណ្ឌិតសភាជីវិត។
វ៉ាទីកង់ញូវបានរាយការណ៍ថា ម៉ុងសេញ័រ រ៉េនហ្សូ ភេហ្គូរ៉ារូ ត្រូវបានតែងតាំងជាប្រធានថ្មី ក្រោយពេលដែល បានបម្រើការជា អធិការបតីនៃបណ្ឌិតសភានេះតាំងពីខែកញ្ញា ឆ្នាំ ២០១១។
ម៉ុងសេញ័រ រ៉េនហ្សូ ភេហ្គូរ៉ារូ ដែលជាជីវវិទូដែលមានសញ្ញាប័ត្រវេជ្ជសាស្រ្តបានត្រូវតែងតាំងបន្តពីលោកអគ្គអភិបាល វ៉ាំងសិនហ្សូ ភេគ្លេ ( Vincenzo Paglia) ដែលមានអាយុ ៨០ ឆ្នាំទៅហើយ ។
ជុំវិញការប្រកាសតែងតាំងនេះ ម៉ុងសេញ័រ រ៉េនហ្សូ ភេហ្គូរ៉ារូ បានសម្តែងការអរគុណចំពោះសម្តេចប៉ាប ឡេអូទី១៤ ដែលបានជឿលើសមត្ថភាពហើយតែងតាំងរូបលោកជាប្រធាននៃបណ្ឌិតសភា នេះ ។
លោកជាបុព្វជិត ជនជាតិអ៊ីតាលីដែលមានដើមកំណើតនៅអ៊ីតាលីបាននិយាយទៀតថា ការងារដែលបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំនេះជាមួយលោកអគ្គអភិបាល វ៉ាំងសេនហ្សូ ភេគ្លេ និងពីមុនជាមួយអភិបាល អ៊ីញ៉ាស៊្យូ ការ៉ាស្កូ ឌឹ ប៉ូឡា ( Ignacio Carrasco de Paula) គឺស្របតាមទិសដៅប្រតិបត្តិការ និងប្រធានបទរបស់សម្តេច ប៉ាប។
លោក ម៉ុងសេញ័រ រ៉េនហ្សូ ភេហ្គូរ៉ារូ កើតនៅទីក្រុង ភាគខាងជើងប្រទេសអ៊ីតាលី នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៥៩ និងងត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៨៩៕
Daily Program
