លោក​ប្រធានាធិបតីអាមេរិកព្យួរទោសប្រហារជីវិតអ្នកទោស៣៧នាក់

នៅមុនបញ្ចប់អាណត្តិ វ៉ាទីកង់ញូវបានរាយការណ៍ថា លោក ចូ បៃដិន​ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចិត្តព្យួរទោសប្រហារជិវិតអ្នកទោស៣៧ នាក់ នៅក្នុង ចំណោមអ្នកទោស៤០ នាក់ ។

ប្រភពដដែលបានរាយការណ៍ថា​ អ្នកទោសទាំងនេះ ត្រូវបានលើកលែងទោសប្រហារ ជីវិតតែត្រូវរស់នៅក្នុងគុកអស់មួយជីវិត ដោយគ្មានលទ្ធភាពនៃការដោះលែង។

លោកបានប្រកាសថា «សូមកុំធ្វើខុស ខ្ញុំថ្កោលទោសឃាតករទាំងអស់ ហើយខ្ញុំ សោកស្ដាយចំពោះជនរងគ្រោះដោយអំពើដែលគួរឱ្យស្អប់ខ្ពើមរបស់ពួកគេ ប៉ុន្តែខ្ញុំត្រូវបានដឹកនាំដោយមនសិការ ហើយ ខ្ញុំកាន់តែជឿជាក់ជាងពេលណាទាំងអស់ដែលយើងត្រូវបញ្ឈប់ការប្រើប្រាស់ទោសប្រហារជីវិតនៅកម្រិតសហព័ន្ធ។ ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តដោយ​សតិសម្បជញ្ញៈ​»

តាមសេចក្តីរាយការណ៍បុគ្គល៣នាក់ដែលមិនបានលើកលែងទោសដោយសារតែពួកគេត្រូវកាត់ទោសពីបទភេវរកនិងបទចោទ ប្រកាន់ករណីសម្លាប់រង្គាល ។

ក្រៅពីអ្នកទោស៤០នាក់ដែលត្រូវបានកាត់ ទោសប្រហារជីវិតតាមច្បាប់សហព័ន្ធសហរដ្ឋ អាមេរិកនៅមាន អ្នកទោសប្រមាណជា ជាង​ ២.២០០ នាក់ ដែលត្រូវបានកាត់ទោស ប្រហារជីវិតនៅកម្រិតរដ្ឋ ដែលប្រធានាធិបតីមិនមានអំណាច។

ក្រោយការសម្រេចចិត្តនេះ លោកកាឌី ណាល់ វីលតុន ហ្គ្រេហ្គោរី (Wilton Gregory) អគ្គអភិបាលនៃព្រះសហគមន៍ ក្រុងវ៉ាស៊ីនតោន ឌី.ស៊ី បាននិយាយថា "ខ្ញុំសូមអបអរសាទរចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី បៃដិន ក្នុងការផ្លាស់ប្តូរការកាត់ទោសប្រហារជីវិតទាំងនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការគោរពកាន់តែខ្លាំងសម្រាប់ជីវិតមនុស្ស សូម្បីតែជីវិតរបស់អ្នកដែលបាននាំទុក្ខទោសដល់គេ។

លោកបានលើកឡើងថា ការសម្រេចចិត្តនេះគឺស្របតាមចំណុចដែលសម្តេចប៉ាបបានលើកឡើង ដោយទ្រង់បានមានបន្ទូលថា ការកាត់ទោសប្រហារជីវិត គឺជាអំពើផ្ទុយនឹងសេចក្តីថ្លៃថ្នូរសង្គមនិងសីលធម៌របស់មនុស្សជាតិហើយមិនចាំបាច់សម្រាប់ការការពារសង្គម៕

Daily Program

Livesteam thumbnail