លោកអភិបាលហាងចូវ ចែករំលែកបទពិសោធអំពីចិនដល់មហាសន្និបាតព្រះសហគមន៍កាតូលិក
លោក ចូសេប យ៉ាង យុងកាង (Joseph Yang Yongqiang) អភិបាលនៃព្រះសហគមន៍កាតូលិក ហាងចូវ (Hangzhou ) នៅប្រទេសចិនបានអញ្ជើញចូលរួមមហាសន្និបាទព្រះសហគមន៍ ហើយក៏បានចែករំលែកអំពីបទពិសោធន៍របស់លោកនៅចិន ហើយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានអំពីជំនឿរបស់សហគមន៍កាតូលិកនៅក្នុងប្រទេសចិន។
ក្រោយពេលដែលលោក អភិបាលបានចែករំលែក អំពីស្ថានភាពជំនឿ និងព្រះសហគមន៍នៅចិន អ្នកចូលរួមមហាសន្និបាតមួយចំនួនចាប់ផ្តើមមានការផ្លាស់ប្តូរទស្សនៈអំពីចិន ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Fides បានរាយការណ៍ថា អ្នកចូលរួមគ្រប់គ្នាអាចទទួលយកបានទូលំទូលាយ និងការមើលជាវិជ្ជមានបន្ថែមទៀតទៅលើជីវិតរបស់ព្រះសហគមន៍ នៅក្នុងប្រទេសចិន ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងរ៉ាវនៃការលះបង់ និងសេចក្តីជំនឿរបស់ពួកគ្រីស្តបរិស័ទ នៅក្នុងប្រទេសចិន។
ក្រៅពីនោះ លោកអភិបាលក៏បានពាំនាំនូវខ្លឹមសារ គោលការណ៍អប់រំជំនឿ និងការឆ្លុះបញ្ចាំងទាក់ទងនឹងការប្រារព្ធពិធីផ្សេងៗជាពិសេសគឺបុណ្យនៃអំណរសប្បាយ នៃឆ្នាំបរិសុទ្ធ ២០២៥ និងការរៀបចំផែនការរួមគ្នាពង្រឹងការអប់រំជំនឿបន្ថែមទៀត។
ក្រៅពីនេះ លោកអភីបាលក៏បានចែករំលែកថា ព្រះសហគមន៍នៅចិនបានប្រកាសបើកឆ្នាំនៃអំណរសប្បាយនៅថ្នាក់ភូមិ ដែលប្រពឹត្តិទៅនៅថ្ងៃទី ២៨ ខែធ្នូ ហើយព្រះវិហារនិងទីសក្ការៈនានាគឺសុទ្ធតែបាន រៀបចំយ៉ាងព្រឹត្តិការណ៍អំណរសប្បាយនេះ ។
លោកអភិបាលក៏បានចែករំលែកអំពីផែនការសកម្មភាពគ្រូអបរំជំនភប្រចាំឆ្នាំ២០២៥ ដែលសង្កត់ធ្ងន់នៅលើភាតរភាពនិងសុខដុមរនីយកម្ម ហើយបាន អំពាវនាវឱ្យបូជាចារ្យធ្វើការទំនាក់ទំនងជាមួយគ្រប់ផ្នែកទាំងអស់នៃប្រជាជនដើម្បីបម្រើដល់ដំណើរការប្រតិបត្តិសាសនាផងដែរ៕