លោកអភិបាលស្ដីទី ភូមិភាគកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបង្ហាញសមត្ថភាពកុមារមត្ដេយ្យសិក្សា ឆ្នាំទី១ នៅព្រះសហគមន៍ប៊ូស្រា

មណ្ឌលគិរី៖ កាលពីពេលថ្មីៗនេះ លោកអភិបាលសិលា សួន ហង្សលី អភិបាលស្ដីទីនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកម្មវិធី «បង្ហាញសមត្ថភាពរបស់កុមារ» ដែលបានរៀបចំឡើងនៅព្រះសហគមន៍កាតូលិកសន្ដ យ៉ូហានបាទីស្ដ ប៊ូស្រា ខេត្តមណ្ឌលគិរី។

កម្មវិធីដ៏មានអត្ថន័យនេះ រៀបចំឡើងដោយគណៈកម្មការសាលាមត្ដេយ្យនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ដែលជាការផ្ដើមគំនិតរៀបចំឡើងជាឆ្នាំទី១ ក្នុងឆ្នាំ២០២៦ នេះ។ ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងរស់រវើកពីសំណាក់កុមារៗមកពីសាលាមត្ដេយ្យចំនួន ៥ ក្នុងភូមិភាគ រួមមាន៖
១. សាលាមត្ដេយ្យ អ្នកលឿង
២. សាលាមត្ដេយ្យ ព្រៃវែង
៣. សាលាមត្ដេយ្យ ចំឡាក់ (ខេត្តត្បូងឃ្មុំ)
៤. សាលាមត្ដេយ្យ ឃ្សឹម (ខេត្តក្រចេះ)
៥. សាលាមត្ដេយ្យ ប៊ូស្រា (ខេត្តមណ្ឌលគិរី)

គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែផ្ដល់ឱកាសឱ្យកុមារតូចៗបានបង្ហាញភាពក្លាហាន និងសមត្ថភាពចម្រុះរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម លើវិស័យអប់រំកុមារតូច។

 

Daily Program

Livesteam thumbnail