លោកអគ្គអភិបាលកាតូលិក្រុងសេអ៊ូលតែងតាំងបូជាចារ្យទី ១000

ព្រះវិហារកាតូលិកនៅប្រទេសកូរ៉េខាងត្បូងបានរៀនចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅពេលដែលលោកអគ្គអភិបាលព្រះសហគមន៍ក្រុងសេអ៊ូលបានតែងតាំងបូជាចារ្យទី ១.000 របស់ខ្លួន។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលសិលា ជុង ស៊ុនតៃ (Peter Chung Soon-taick ) បានដឹកនាំកម្មវិធីតែងតាំងឧបដ្ឋាក២៦នាក់ជាបូជាចារ្យនៅព្រះវិហារញុងឌុង (Myeongdong) កាលពីថ្ងៃទី ៧ ខែកុម្ភៈ។
លោកបូជាចារ្យថ្មីទាំងនេះ គឺមាន២៥ នាក់មកពីអគ្គភូមិភាពនៃទីក្រុងសេអ៊ូលនិង ម្នាក់មកពីសាលាទេវវិទ្យា រ៉េដេមតូរី ( Redemptoris Mater)។
នៅមុនការតែងតាំងលោកបូជាចារ្យថ្មីនេះ កាលពីថ្ងៃទី ០៦ ខែកុម្ភៈដដែល ព្រះសហគមន៍នេះក៏បានតែងតាំងនិស្សិតទេវវិទ្យាល័យ១៧ រូបជាបងប្រុសផងដែរ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានលោកបូជាចារ្យជាអ្នកបម្រើនៅតាមព្រះសហគមន៍សរុបចំនួន៥.៧២១ នាក់៕
Daily Program
