លោកស៊ី និងលោកពូទីន បញ្ជាក់អំពីទំនាក់ទំនងគ្មានការរំខាន បន្ទាប់ពីដំណើរ​ទស្សន​កិច្ច​របស់លោកដូណាល់ ត្រាំ មកចិន

ទំនុកចិត្តទៅវិញទៅមក ដែលត្រូវបានពង្រឹង កាលពីថ្ងៃទី២០ ខែឧសភា លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រារព្ធពិធីអបអរសាទលើ​ថាមពលនៃទំនាក់ទំនងនៃប្រទេសទាំងពីរនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​រុស្ស៊ី​នៅទីក្រុងប៉េកាំងនៅក្រោយឆាកនៃវិបត្តិអន្តរជាតិ និងក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពី​ដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន របស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនថ្មី លោកស៊ី ជីនពីង បាននិយាយថា ៖ “យើងចេះ​ធ្វើ​ឲ្យ​ជ្រាលជ្រៅ​ជានិច្ចនូវការជឿទុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក និងការសម្របសម្រួល​ជាយុទ្ធសាស្ត្រដោយមានភាពអត់ធ្មត់មិនអាចរំខានបាន ដែលបានឈរតទល់​នឹងវិញ្ញាសា​លំបាកៗ រាប់ពាន់ដង។”

ចំណែកលោកវ្លាឌីមៀ ពូទីន បាននិយាយអំពីទំនាក់ទំនងដល់កម្រិតមិនធ្លាប់មានពីមុន ជាពិសេស​នៅក្នុងវិស័យសេដ្ឋកិច្ច ទោះបីជាមានកត្តាពីខាងក្រៅមិនអនុគ្រោះក៏ដោយ។

នៅពេលមានហានិភ័យនៃការវិលត្រឡប់មកវិញនូវការប្រទូស្តរាយនៅជុំវិញតំបន់ឈូងសមុទ្រ ការបន្ត​សង្រ្គាម​នៅអ៊ុយក្រែន ភាពតានតឹងលើការដោះដូរពាណិជ្ជកម្ម និងការផ្គត់ផ្គង់ប្រេង​ឥន្ធនៈ មេដឹកនាំ​ទាំងពីរបានជួបគ្នា​នៅក្នុងបរិបទនៃពហុវិបត្តិដែលពាក់ព័ន្ធដោយផ្ទាល់​ទៅនឹង​ទាំង​ប្រទេសចិន និងទាំងរុស្ស៊ី។

លោកស៊ី ជីនពីង បានថ្លែងថា ការវិលត្រឡប់មកវិញនូវការប្រយុទ្ធនៅមជ្ឈិមបូព៌ា នឹងមិនសម​ស្របដែលគួរឲ្យញញឹមនោះទេ។

ប្រធានាធិបតីចិន បានទទួលជួបលោកវ្លាឌីមៀ ពូទីន ដោយ​ការចាប់ដៃដ៏គួរឲ្យកក់ក្តៅ និងការ​ត្រួតពល​នៅវិមានប្រជាជន ដែលជាកន្លែងខ្ពង់ខ្ពស់សម្រាប់​អំណាចនៃរដ្ឋធានីប៉េកាំង។

យោងតាមអត្ថបទប្រកាសរួមដែលត្រូវបានផ្សព្វផ្សាយ​ដោយវិមានក្រឹមឡាំង បានឲ្យដឹងថា ប្រទេស​ទាំងពីរ បានបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការវិលត្រឡប់មកកាន់កិច្ចសន្ទនា និង​ការ​ចរចាឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន នៅមជ្ឈិមបូព៌ា។ លោកទាំងពីរ បាន​ព្រមព្រៀង​គ្នាទាំងស្រុងសម្រាប់ការវា​យតម្លៃថា ការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល ប្រឆាំង​នឹងអ៊ីរ៉ង់ គឺរំលោភលើច្បាប់អន្តរជាតិ។

ភាពតាងតឹងដែលកំពុងកើតឡើងនៅតំបន់ឈូងសមុទ្រគឺជាប្រធានបទក្តៅមួយនៃ​បញ្ជី​នៃ​ការ​ពិភាក្សា​រវាងមេដឹកនាំទាំងពីរ ជាមួយនិងដំណើរទស្សនកិច្ចថ្មីៗ របស់លោកដូណាល់ ត្រាំ នៅ​ប្រទេសចិន ឬសង្រ្គាមនៅអ៊ុយក្រែន។

ទូរទស្សន៍រដ្ឋចិន ដោយមិនមានការបញ្ជាក់បន្ថែម បានរាយការណ៍ថា ឥស្សរជនជនទាំងពីរ បាន​ផ្លាស់ប្តូរទស្សនៈរបស់ពួកគេអំពីវិបត្តិអ៊ុយក្រែន និងប្រធានបទផ្សេងៗទៀត។

អត្ថបទនៃសេចក្តីប្រកាសរួម ដែលវិមានក្រឹមឡាំង បានផ្សាយចេញ បាន​បង្ហាញ​ពី​ការ​វាយ​តម្លៃ​ជា “វិជ្ជមាន” របស់រុស្ស៊ីចំពោះ “ជំហរផ្អែកលើការពិត និងអព្យាក្រឹត” របស់ចិន អំពី​សង្គ្រាម​​នៅអ៊ុយក្រែន។

ប្រទេសចិន និងរុស្ស៊ី គឺជាដៃគូជាយូរមកហើយលើរឿងអ៊ីរ៉ង់ និងកូរ៉េខាងជើង។ ទំនាក់ទំនង​ចិន និងរុស្ស៊ី ត្រូវបានពង្រឹងបន្ទាប់ពីការឈ្លានពានរបស់អ៊ុយក្រែនដោយរុស្ស៊ី នៅឆ្នាំ២០២២។ ទិន្នន័យនៃមជ្ឈមណ្ឌលនៃការវិភាគអឺរ៉ុប​បង្ហាញថា ការនាំចេញ​ប្រេងរបស់​រុស្ស៊ី​មកកាន់​ប្រទេស​ចិន បានកើនឡើងប្រមាណ ៣០%។

ប្រទេសចិននឹងរងផលប៉ះពាល់ផ្ទាល់ដោយការរាំងខ្ទប់របស់អ៊ីរ៉ង់ និងអាម៉េរិក នៅច្រកសមុទ្រ អ័រមូស ដែលជាច្រកសមុទ្រនៃការឆ្លងកាត់មួយភាគធំនៃការផ្គត់ផ្គង់សម្រាប់ចិន។

លោកចូសេព វេបស្ទើ អ្នកសិក្សាស្រាវជ្រាវនៅក្រុមប្រឹក្សាអាត្លង់ទិក វាយតម្លៃថា ៖ “ការ​ពង្រឹង​ទំនាក់ទំនងក្នុងវិស័យថាមពល​នឹងអាចគ្របដណ្តប់លើការពិភាក្សាដ៏មានសារសំខាន់​ក្នុង​អំឡុង​​ពេល​​ជំនួប ដែលទីក្រុងប៉េកាំងចង់ទទួលបានថាមពលរបស់រុស្ស៊ីបន្ថែមទៀត។”

 

Daily Program

Livesteam thumbnail