លោកវ្លាឌីមៀ ពូទីន ស្តេចត្យារសង្រ្គាមកំពុងស្វែងរកភាពល្បីល្បាញជាលក្ខណៈ​អន្តរជាតិ

ការឈ្លានពានអ៊ុយក្រែន ការបង្រ្កាបនៅរុស្ស៊ី ប្រឈមមុខនឹងលោកខាងលិច ៖ នេះគឺជា​ប្រមុខ​សង្រ្គាមផ្តាច់ការ គឺលោកពូទីនដែលបានកាន់អំណាចតាំងពី២៥ឆ្នាំ មកហើយ ហើយកំពុងនឹង​បន្ត​កាន់អំណាច ៦ឆ្នាំ បន្ថែមទៀតនៅវិមានក្រឹមឡាំង។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រុស្ស៊ី រីយ៉ា ណូវ៉ូស្គី បានឲ្យដឹងថា មេដឹកនាំរុស្ស៊ីបាន​នាំ​មុខ​យ៉ាង​ខ្លាំងក្លាក្នុងការបោះឆ្នោត ដោយទទួលបានសម្លេងឆ្នោតរហូតដល់​៨៧% បន្ទាប់ពី​ការ​រាប់​សន្លឹក​ឆ្នោត​បានប្រមាណ ៩៩% នៃការិយាល័យបោះឆ្នោត។ នេះគឺជាការបោះឆ្នោត កៀប​​សង្កត់​លើបក្សប្រឆាំង។

លោកវ្ល៉ាឌីមៀ ពូទីន ដែលបាន​កែសម្រួលកាលពីឆ្នាំ២០២០ នូវរដ្ឋធម្មនុញ្ញ​ដើម្បីអាចស្ថិតនៅ​ក្នុង​អំណាចរហូតដល់ឆ្នាំ២០៣៦ បានគ្រប់គ្រងរុស្ស៊ី ៤ អណត្តិមកហើយ (​ពីរអណត្តិ គឺ​អណត្តិ ៤ឆ្នាំ និង ២អណត្តិទៀត គឺអណត្តិ ៦ឆ្នាំ។

លោកវ្ល៉ាឌីមៀ ពូទីន បានមកកាន់អំណាចនៅវិមានក្រឹមឡាំង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​១៩៩៩។ ជាច្រើនឆ្នាំមកហើយ ការកាន់អំណាចរបស់លោកពូទីន ដែលមានប្រភពពីភ្នាក់ងារ​​ចារកម្ម​សូវៀត បង្ហាញលក្ខណៈពីរនៅក្នុងរបបរបស់លោក។ ទីមួយ ការរឹតបន្តឹងជាទៀងទាត់ និង​តាមដានគ្រប់ជំហានរបស់មហាសេដ្ឋី និងទីពីរ គឺការធ្វើ​សង្រ្គាមជាមួយឆេឆិនី ការសង្កត់​សង្កិន​លើសេរីភាពសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ និងបក្សប្រឆាំង។

អ្នកប្រឆាំងដ៏ល្បីល្បាញបំផុតរបស់លោកពូទីន គឺលោក អាឡិចស៊ីអ៊ី ណាវ៉ាល់នី បានស្លាប់​កាល​ពីពាក់កណ្តាលខែកុម្ភៈនៅក្នុងកាលៈទេសៈវិបត្តិនៅក្នុងគុកនៅតំបន់អាកទិចរបស់រុស្ស៊ី ដែល​លោកបានទទួលរងទារណកម្ម​ក្នុងរយៈ​ពេលដ៏យូរ។

នៅអាយុ ៧១ឆ្នាំ លោកវ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាកាន់អំណាចបានរឹងម៉ាំ​ដែលមិនធ្លាប់មាន។ ប្រមុខវិមានក្រឹមឡាំង បានចូលប្រឡូកនៅក្នុងសង្រ្គាមអ៊ុយក្រែន និងទាហានរបស់លោកបាន​ទទួល​រងការបរាជ័យយ៉ាងអាម៉ាស តែលោកនៅតស៊ូ ដោយរំពឹងស្តារ​ជ័យជម្នះ​ដោយ​ធ្វើ​ឲ្យ​នឿយហត់​ដល់អ្នកគាំទ្រអ៊ុយក្រែន គឺលោកខាងលិច និងប្រជាជនអ៊ុយក្រែនដែលនឿយ​ណាយ​នឹងសង្រ្គាម។ 

២ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមការវាយប្រហារ លោកវ្លាឌីមៀ ពូទីន មើលឃើញអំពី​ហេតុផលជឿ​លើ​រឿងនេះ។ កងទ័ពរបស់លោកបានវាយប្រហារ ហើយពួកគេដណ្តើមបាន​ទីក្រុងបន្ទាយ អាវឌីអ៊ីកា និងរុញច្រានការប្រឈមមុខរបស់កងទ័ពអ៊ុយក្រែន​ដែលកំពុងខ្វះគ្រាប់រំសេវ និង​មនុស្ស។ នៅដំណាច់ខែកុម្ភៈ នៅអំឡុងសេចក្តីថ្លែងសន្ទរកថា ប្រចាំឆ្នាំសម្រាប់ប្រជាជាតិ ប្រធានាធិបតីរុស្ស៊ី បានវាយតម្លៃថា កងទ័ពរបស់លោកនឹងមិនដកថយពីអ៊ុយក្រែនទេ។

សម្រាប់រុស្ស៊ី នេះគឺជាបញ្ហាស្លាប់ ឬរស់។ ហើយនៅសប្តាហ៍នេះ លោកបានវាយតម្លៃថា វាមានសារសំខាន់ណាស់ ដែលអ្នកបោះឆ្នោតរុស្ស៊ីបោះឆ្នោតរួបរួមគ្នា​ដើម្បីស្ថិតនៅលើផ្លូវ​ដែល​គូសវាសរួចហើយ។

ចាប់តាំងពីលោកបានធ្វើការវាយប្រហារ លោកបានចោទប្រកាន់អ៊ុយក្រែនថា ជារបបណាហ្ស៊ី ទាមទារដីអ៊ុយក្រែន ហើយបង្ហាញថា ជម្លោះនេះគឺដូចជាសង្រ្គាមដែលផ្តល់​សិទ្ធ​ឃុបខិត​ពី​អាម៉េរិក។

រាល់ការប្រឆាំងនឹងការឈ្លានពានត្រូវចាប់ដាក់គុក។ ជនជាតិរុស្ស៊ីរាប់ពាន់នាក់ បានទទួលរង​ការធ្វើទុកបុកម្និញ តាមដាន ចាប់ដាក់គុក និងនិរទេសទៅបរទេស។

មិនថា មានទណ្ឌកម្មពីលោកខាងលិចប៉ុណ្ណា មិនថា តុលាការព្រហ្មទណ្ឌអន្តរជាតិតាម​ចាប់​លោក​វ្លាឌីមៀ ពូទីន សម្រាប់រឿងជម្លៀសដោយបង្ខំនូវកុមារអ៊ុយក្រែន និងមិនថា កងទ័ព​ខូចខាត​ប៉ុណ្ណា? ប្រធានាធិបតីរុស្ស៊ីត្រូវបានទទួលបេសកកម្មមួយ គឺបញ្ចប់អនុត្តរភាព​របស់​លោក​ខាងលិច។ កាលពីខែតុលា ឆ្នាំមុន លោកបានប្រកាសថា លោកមានការងារដើម្បី​ស្ថាបនា​ពិភពលោកថ្មី។

 

Daily Program

Livesteam thumbnail