លោកបូជាចារ្យម្នាក់៖ បេះដូងមនុស្សគ្រប់រូបតែងតែរិះគិតអំពីសន្តិភាព
លោក សេបាស្យាណូ ដាមប្រា ( Sebastiano D'Ambra ) គឺជាលោកបូជាចារ្យហ្វីលីពីនម្នាក់ដែលបានទទួលបានពានរង្វាន់ "Bishop Jorge Barlin Golden Cross" ពីព្រះសហគមន៍កាតូលិកនៅប្រទេសហ្វីលីពីនសម្រាប់ការខិតខំប្រឹងប្រែងដ៏សំខាន់របស់គាត់ក្នុងការលើកកម្ពស់សន្តិភាព និងការសន្ទនារវាងគ្រីស្តបរិស័ទ និងអ៊ីស្លាមនៅមីនដាណាវ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោក សេបាស្យាណូ ដាមប្រា បានអះអាងអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់សន្តិភាព និងការសន្ទនាថា គឺជាអ្វីដែលបានជំរុញឱ្យព្រះសហគមន៍កាតូលិកនៅប្រទេសហ្វីលីពីនផ្តល់ពានរង្វាន់នេះដល់គាត់។
ប្រភពដដែលបានបន្តថា ពានរង្វាន់ "Bishop Jorge Barlin Golden Cross" ត្រូវបានឧទ្ទិសដល់ការចងចាំរបស់បូជាចារ្យហ្វីលីពីនដំបូងគេដែលត្រូវបានតែងតាំងជាលោកអភិបាលកាតូលិក នាក្នុងឆ្នាំ ១៩០៦។
ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដា ក្នុងអំឡុងពេលហ្វីលីពីនរៀបចំសន្និសីទសភាលោកអភិបាលហ្វីលីពីន។
ក្រៅពីពានរង្វាន់នេះ លោកបូជាចារ្យក៏ បានទទួលពានរង្វាន់ "Don Santoro" ពីភូមិភាគនៃទីក្រុងរ៉ូមផងដែរកាលពីពេលថ្មីៗកន្លងទៅ។
លោកបូជារ្យ ជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសហ្វីលីពីនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយបានប្រាប់យើងអំពីការងារប្រកាសដំណឹងល្អរបស់លោកនៅក្នុងប្រជុំកោះអាស៊ី និងលទ្ធផលដែលចលនា ដែលគេហៅជាភាសាហ្វីលីពីនថា Silsilah បានទទួលជោគជ័យក្នុងការសម្រេចសន្តិសភាព។
លោកបានបន្តថា ការដែលលោកអាចធ្វើបានគឺលោកព្យាយាមស្វែងយល់អំពីសាសានា និង ព្យាយាមកសាងទំនាក់ទំនងល្អ និង ជំនឿទុកចិត្ត ស្មោះត្រង់ និង ច្បាស់លាស់ជាមួយបងប្អូន មូស្លីមទាំងអស់នៅហ្វីលីពីន៕