លោកបូជាចារ្យព្រះសហគមន៍កាតូលិកម្នាក់ទៀតត្រូវបានចាប់ពង្រត់នៅប្រទេសនីហ្សេរីយ៉ា
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យម្នាក់ទៀតត្រូវបានចាប់ពង្រត់នៅរដ្ឋ កាឌូណា ( Kaduna )ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា។
លោក បូជាចារ្យ អាម៉ានូអែល កាហ្សាហ្វ ហ្វាវេហ្វ (Emmanuel Kazah Faweh) បាននិយាយថា យើងកំពុងតែអធិស្ឋានសុំឱ្យមានការដោះលែងឪពុក យូកេហ្វ ( Ukeh ) ដោយសុវត្ថិភាព ហើយ យើងថ្កោលទោសការចាប់ជំរិតឥតឈប់ឈរ លើព្រះសហគមន៍។
លោក បូជាចារ្យ ហ្គាព្រីអែល យូកេហ្វ ( Gabriel Ukeh ) ត្រូវបានចាប់ពង្រត់ដោយជនប្រដាប់អាវុធ ដែលបានលួចចូលទៅក្នុងវិហារ St Thomas Church នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា។
មកដល់ពេលនេះការចាប់ជំរិតគឺបានកំពុងតែរីករាលដាលពេញប្រទេសនីហ្សេរីយ៉ា ដោយក្រុមចោរ និងអ្នកបះបោរ។
ការចាប់ជម្រិតទាំងនេះខ្លះគឺដោយសារតែប្រាក់ ខ្លះដោយសារតែហេតុផលនយោបាយ ឬមនោគមវិជ្ជាផងដែរ។
ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពចាប់ជម្រិតបានកើតនៅក្នុងប្រទេសនេះមានរហូតដល់ទៅ ៤ ០០០ ករណី៕