លោកបូជាចារ្យនៅហ្វីលីពីនសម្តែងការខកចិត្តចំពោះសុន្ទរកថារបស់ប្រធានាធិបតី ម៉ាកូស

លោក អេដវិន ហ្គារីហ្គេ (Edwin Gariguez) លោកបូជាចារ្យនិងជា អ្នកសម្របសម្រួល នៃ ចលនាតស៊ូមតិសម្រាប់ការអភិរក្ស មួយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែកក្កដា ដោយសម្តែងការខកចិត្តចំពោះការលើកឡើងពីសំណាក់ លោក ប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស ( Ferdinand Marcos Jr.) ដោយលើកឡើងថា ប្រធានាធិបតីកំពុង"ឈ្លក់ឧស្ម័នធម្មជាតិជាប្រភពថាមពលស្អាត"។
លោកបូជាចារ្យបានលើកឡើងថា វាជាការខកចិត្តដែលឮប្រធានាធិបតី លក់ឧស្ម័នធម្មជាតិហើយបែរជាអះអាងថាជាប្រភពថាមពលស្អាត"។
លោកបូជាចារ្យបានលើកឡើងថា សូម្បីតែសព្វថ្ងៃនេះ អ្នកនេសាទនៅសហគមន៍នៃរងផលប៉ះពាល់នៃគម្រោងខួងយកឧស្ម័នក្នុងប្រទេស ក៏បានលើកឡើងពីការទទួលរងនូវផលប៉ះពាល់បំផ្លិចបំផ្លាញនៃការអភិវឌ្ឍន៍ឧស្ម័នធម្មជាតិដ៏ធំលើការចិញ្ចឹមជីវិតរបស់ពួកគេ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅក្នុងតំបន់ផងដែរ។
លោកបូជាចារ្យបានរិះគន់រដ្ឋបាលសាធារណៈនិងសំដែងការព្រួយបារម្ភផងដែរពីការខ្វះខាត "ការឆ្លុះបញ្ចាំងដ៏មានអត្ថន័យ" លើអ្វីដែលគាត់បានហៅថាវិបត្តិបរិស្ថានដ៏សំខាន់ដំបូងនៃរដ្ឋបាល លោកម៉ាកូស។
លោកបានបន្តថា រហូតមកដល់ពេលនេះ មិនទាន់មានវិធានការជាក់លាក់ណាមួយត្រូវបានគេធ្វើដើម្បីបញ្ឈប់ឥន្ធនៈហ្វូស៊ីល និងការបំពុលក្នុងសមុទ្រនៅឡើយទេ៕
Daily Program
