លោកបូជាចារ្យនៅក្នុងក្រុមសាសនទូតមេត្តាករុណា៥០០នាក់ប្រមូលផ្តុំនៅបុរីវ៉ាទីកង់

ក្រុមលោកបូជាចារ្យនៃក្រុមសាសនទូតមេត្តាករុណាសរុបប្រមាណជា​៥០០ រូប បានប្រមូលផ្តុំគ្នានៅបុរីវ៉ាទីកង់ដើម្បីរៀបចំឆ្នាំមហាករុណាទិគុណមួយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យទាំងអស់គឺបានមកពីប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក អ៊ីតាលី ប៉ូឡូញ ប្រេស៊ីល អេស្ប៉ាញ បារាំង ម៉ិកស៊ិក អាល្លឺម៉ង់ ស្លូវ៉ាគី ហ្វីលីពីន បង់ក្លាដែស អ៊ុយក្រែន កូឡុំប៊ី និងឥណ្ឌា។

ប្រភពដដែលបានបន្តថា ក្រុមលោកបូជាចារ្យទាំងអស់បានជួបជុំគ្នាហើយប្រារព្ធនិងរៀបចំអំណរសប្បាយនៅក្នុងព្រឹត្តិការណ៍ករុណាទិគុណ​ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។​

ប្រភពដដែលបានបន្តថា លោកបូជាចារ្យទាំងអស់នឹងរួមគ្នាអធិដ្ឋានហើយរិះគិតជាមួយគ្នាអំពីផ្លូវនៃការកសាងសេចក្តីសង្ឃឹម និង សេចក្តីស្រលាញ់​។​

តាមការគ្រោងទុកកម្មវិធីនេះគឺនឹងចូលរួមដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ប៉ុន្តែដោយសារតែសុខភាពទ្រង់នៅទន់ខ្សោយ ទ្រង់មិនបានបានចូលរួមដោយផ្ទាល់ទេ ប៉ុន្តែបាន ផ្ញើសារជាលាយលក្ខណ៍អក្សរ។

សព្វថ្ងៃនេះលោកបូជាចារ្យដែលជាសមាជិកនៃក្រុមគ្រួសាបព្វជិតសាសនទូតមេត្តាកុរណានេះមានសមាជិកសរុប១.២៥៨ នាក់៕

Daily Program

Livesteam thumbnail