លោកបូជាចារ្យនីហ្សេរីយ៉ាម្នាក់ទៀតត្រូវបានសម្លាប់កាលពីសប្តាហ៍មុន

ភូមិភាគ កាហ្វាន់ចាន់ (Kafanchan) ប្រទេសនីហ្សេរីយ៉ា កំពុងកាន់ទុក្ខចំពោះអំពើឃាតកម្មមួយមកលើលោក បូជាចារ្យ ស៊ីលវេស្ទ័រ អូគីជូកវូ (Sylvester Okechukwu) កាលពីថ្ងៃពុធ ទី ៥ ខែមីនា។
នៅមុនពេលដែលអំពើឃាតកម្មនេះកើតឡើង លោកបូជាចារ្យត្រូវបានចាប់ពង្រត់ពីលំនៅដ្ឋានរបស់លោក នៅថ្ងៃទី ៤ ខែមីនាវេលាម៉ោង ៩ និង ១៥ នាទីយប់ នៅមុនពេលលោកត្រូវបានសម្លាប់ដោយអ្នកចាប់ពង្រត់ នៅព្រឹកព្រលឹមនៃថ្ងៃបន្ទាប់។
លោកបូជាចារ្យ យ៉ាកុប សាណែល (Jacob Shanet) អធិការបតីនៃព្រះសហគម៍ភូមិភាគ កាហ្វាន់ចាន់ បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់នេះ ហើយបានលើកឡើងថា លោកបូជាចារ្យជាអ្នកបម្រើដែលលះបង់ជីវិតដើម្បីព្រះជាម្ចាស់ ដែលបានធ្វើការដោយមិននឿយហត់ដើម្បីផ្សព្វផ្សាយសន្តិភាព សេចក្តីស្រឡាញ់ និងក្តីសង្ឃឹម។
លោកបានបន្តថា យើងសូមកាន់ទុក្ខចំពោះមរណភាពរបស់លោកបូជាចារ្យជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកដែលបានស្គាល់ និងស្រឡាញ់លោកបូជាចារ្យ៕
Daily Program
