លោកបូជាចារ្យជនជាតិឥណ្ឌាត្រូវបានតែងតាំងជានាយកសាលាបណ្ឌិតសភាជីវិតរបស់បុរីវ៉ាទីកង់

លោកបូជាចារ្យ ឆាល ដាវីស (Charles Davis) បច្ចុប្បន្នបម្រើការជានាយករងនៅបណ្ឌិតសភាវិទ្យាសាស្ត្រសុខាភិបាលសន្តយ៉ូហាន នៅទីក្រុងបឹងហ្គាឡូ រដ្ឋកាណាតាកាប្រទេសឥណ្ឌា បានត្រូវតែងតាំងជានាយកបណ្ឌិតសភាជីវិត (Pontifical Academy for Life ) របស់បុរីវ៉ាទីកង់ សម្រាប់រយៈពេល៥ឆ្នាំគឺ២០២៤ ដល់ឆ្នាំ២០២៩ ។​

លោកបូជាចារ្យឆាល ដាវីស មកពីមកពីភូមិភាគ ចាមូ ស្រ៊ីណាហ្គា ( Jammu-Srinagar )  ដែលធ្លាប់មានបទពិសោធបង្រៀន នៅសាកលវិទ្យាល័យ Freiburg ក្នុងប្រទេសអាល្លឺម៉ង់។

លោកជាអ្នកដែលមានបទពិសោធន៍និងបានដឹកនាំកិច្ចការអប់រំជាច្រើននៅក្នុងព្រះសហគមន៍ប្រចាំភូមិភាគចាមូ ស្រ៊ីណាហ្គា ។

លោកបូជាចារ្យគឺជាបញ្ញវ័ន្តមួយរូប ដែលធ្លាប់ទទួលបានអាហារូបករណ៍ Alexander von Humboldt Fellowship និង ទទួលបានសញ្ញាប័ត្របណ្ឌិតខាងទេវវិទ្យា និង វិទ្យាសាស្រ្តជំនាញមួយចំនួនទៀត ។

លោកបូជាចារ្យត្រូវបានគេដឹងថា គឺជាមនុស្ស​សំខាន់ ដែល​បានរួមចំណែកលើកកំពស់ ជីវសីលធម៌ និងទ្រឹស្ដីសីលធម៌នៅលើមាត្រដ្ឋានសកលនៅក្នុងប្រទេសឥណ្ឌា៕

Daily Program

Livesteam thumbnail