លោកខាងលិចដាក់សម្ពាធអោយក្រុមហាម៉ាសទទួលយកផែនការបទឈប់បាញ់នៅហ្គាហ្សា
ខណៈដែលចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនឡើងដល់ ៣៦ ០០០ នាក់ លោកខាងលិចបានកំពុងតែដាក់សំពាធឲ្យក្រុមហាម៉ាសទទួលយកផែនការបទឈប់បាញ់។
អ្នកសម្រុះសម្រួលកាតាកាលពីថ្ងៃអង្គារបាននិយាយថាខ្លួនកំពុងរង់ចាំជំហរច្បាស់លាស់ពីអ៊ីស្រាអែលស្តីពីបទឈប់បាញ់ដែលបានស្នើឡើងនិងកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ។
ប្រភពបានបញ្ជាក់ថា ខ្លួនបានផ្តល់សំណើរបស់អ៊ីស្រាអែលដល់ក្រុមហាម៉ាស ដែលឆ្លុះបញ្ចាំងពីជំហរដែលបានបញ្ជាក់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុន ដោយបន្ថែមថា ភាគីនានាបានកំពុងតែបង្ខិតបញ្ហាទៅជិតគ្នាហើយ។
លោក បៃដិន កាលពីពេលថ្មីៗកន្លងទៅបានដាក់ចេញនូវសំណើបទឈប់បាញ់បីដំណាក់កាលពីអ៊ីស្រាអែលដល់ក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម។
ប៉ុន្តែទោះបីជាក្រុមហាម៉ាសបាននិយាយភ្លាមៗថា ទោះជាមានទស្សនវិជ្ជមានចំពោះខ្លឹមសារនៃកិច្ចព្រមព្រៀងក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់ហាម៉ាស់បានរិះគន់ការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន និងលោកខាងលិចឱ្យទទួលយកសំណើបទឈប់បាញ់ដែលត្រូវបានជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិកដោយនិយាយថា វាគឺ "ដូចជាក្រុមហាម៉ាសគឺជាអ្នក រារាំងកិច្ចព្រមព្រៀង។
អ្នកនាំពាក្យក្រសួងការបរទេសកាតាបាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់គួរតែសម្រេចឲ្យបានដើម្បីជា ការបញ្ចប់ការឈឺចាប់ដ៏យូររបស់ប្រជាជននៅហ្គាហ្សា ចំណាប់ខ្មាំង និងក្រុមគ្រួសាររបស់ពួកគេ ហើយផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការបញ្ចប់វិបត្តិ។
លោកថា អ្នកសម្រុះសម្រួលនៅតែរង់ចាំដើម្បីឈានដល់ភាសាដែលបានព្រមព្រៀងដោយភាគីទាំងពីរ៕