លោកកាឌីណាល់ សិង្ហបុរី ទទួលបាននូវគោលការច្បាស់លាស់ពីសម្តេចប៉ាបឡេអូទី១៤

នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ លោកកា ឌីណាល់ វីលៀម ហ្គោ (William Goh)អគ្គអភិបាលនៃព្រះសហគមន៍កាតូលិក សិង្ហបុរី បាននិយាយថា លោកសង្ឃឹមថានឹងមានភាពច្បាស់លាស់ខាងគោលលទ្ធិកាន់តែច្រើនពីសម្តេចប៉ាប ឡេអូទី ១៤។

លោកបានបញ្ជាក់ថា “ប្រសិនបើយើងមិនច្បាស់លាស់អំពីអ្វីដែលព្រះសហគមន៍ បង្រៀន វាពិតជាលំបាកណាស់ក្នុងការធ្វើការរួមគ្នាដោយឯកភាពពីព្រោះព្រះសហគមន៍អាចមានទស្សនៈ'ឆ្វេង' និង 'ស្ដាំ' ក្នុងការផ្សព្វផ្សាយបេសកកម្មនានានិងប្រកាសដំណឹងល្អ។

លោកបានលើកឡើងថា បញ្ហាដែលកំពុងតែច្របូកច្របល់នៅពេលនេះ ដូចជា អាពាហ៍ពិពាហ៍ សិទ្ធិ របស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិអ្នកប្តូរភេទ។

បញ្ហាទាំងនេះគឺសុទ្ធតែបានកំពុង បែងចែកទស្សនៈគ្នានៅក្នុងព្រះសហគមន៍ ពីព្រោះតែការទទួលគោលការណ៍មិនច្បាស់លាស ។​

លោកកាឌីណាល់បានបន្តថា សម្តេចប៉ាបដែលមានសាវតាចេញពីក្រុមសន្តបុគ្គលអូហ្គូស្ទីន  គឺជាក្រុមដែលមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងប្រពៃណី និងខាងវិញ្ញាណ៕

Daily Program

Livesteam thumbnail