លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន សម្តែងការរីករាយជាមួយម្ចាស់ជ័យភាគីពានរង្វាន់ណូបែលសន្តិភាព

នៅក្នុងនាមជាអតីតឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេស វេណេហ្ស៊ុអេឡា ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានស្វាគមន៍ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពពិភពលោក ។
លោកកាឌីណាល់ បានមានប្រសាសន៍ថា លោកសង្ឃឹមថា ការសម្រេចចិត្តរបស់គណៈកម្មការម្ចាស់ពានរង្វាន់ដែលបានសម្រេចផ្តល់ជូនលោកស្រី ម៉ារៀ កូរីណា ម៉ាឆាឌូ (Maria Corina Machado) ពិតជាអាចជួយប្រទេសលោកស្រីបាន ។
លោកកាឌីណាល់បាននិយាយ ថា "ខ្ញុំសង្ឃឹមថាការសម្រេចចិត្តទាក់ទងនឹង បេក្ខភាពលោកស្រី ពិតជាអាចជួយប្រទេសបាន" ។
លោកកាឌីណាល់ក៏សង្ឃឹមថា លោកស្រីពិតជាអាចជួយឱ្យប្រទេសនេះទទួលបានភាពស្ងប់ស្ងាត់ រកឃើញផ្លូវប្រជាធិបតេយ្យឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាសភាពនយោបាយនានា៕
Daily Program
