លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នឹងធ្វើដំណើរទៅប្រទេសហ្ស៊កដានីនៅសប្តាហ៍នេះ

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈនឹងធ្វើដំណើរទៅប្រទេសហ្សកដានីនៅក្នុងសប្តាហ៍នេះ។​

ប្រភពដដែលបានបន្តថា ដំណើររបស់លោកកាឌីណាល់ គឺធ្វើឡើងតាមការចាត់តាំងរបស់​សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

ប្រភពដដែលបានបញ្ជាក់ថា លោកកាឌីណាល់នឹងធ្វើដំណើរទៅប្រទេសនេះ ដើម្បីធ្វើជាអធិបតីភាពពិធីសម្ភោធព្រះវិហារថ្មីមួយនៅ​ច្រាំងខាងកើតនៃទន្លេ​យ័រដាន់ ដែលជាកន្លែងព្រះយេស៊ូ​ទទួល​ពិធីជ្រមុជទឹក។

តាមការគ្រោងទុក ពិធីនេះនឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃ​​សុក្រ ទី ១០ ខែ​មករា ជា​ខួប​លើក​ទី ២៥ នៃ​​ធម្មយាត្រា​ប្រចាំ​ឆ្នាំ​របស់​ព្រះវិហារ​កាតូលិក​ទៅ​កន្លែងដែល​​ព្រះ​យេស៊ូទទួល​ជ្រមុជទឹក។

ព្រះវិហារនេះត្រូវបានគេដឹងថា បានចំណាយពេលសាងសង់អស់រយៈពេលប្រមាណជា ១៥ ឆ្នាំ៕

Daily Program

Livesteam thumbnail