លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន ដឹកនាំពិធីអធិដ្ឋានសូត្រផ្គាំ នៅវិសាលវិហារសន្តីម៉ារី មេជ័រ បាស៊ីលីកា

វ៉ាទីកង់ញូវបានរាយការណ៍ថា លោក ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តសិលាកាលពីល្ងាចថ្ងៃទី២២ខែមេសា ឆ្នាំ២០២៥បានដឹកនាំពិធីសូត្រផ្គាំ នៅវិសាលវិហារសន្តីម៉ារី មេជ័រ បាស៊ីលីកា (Basilica of Saint Mary Major ) ដែលជាកន្លែងត្រូវបញ្ចុះសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

នៅក្នុងអំឡុងពេលនៃពិធីថ្វាយអភិបូជា លោកកាឌីណាល់ បានមានប្រសាសន៍ហើយរំលឹកគ្រីស្តបរិស័ទអំពីជំនឿមួយចំនួន ហើយបាន រំលឹកពីរបៀបដែលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានតស៊ូនិងការរងទុក្ខរទ្រង់ នៅចុងបញ្ចប់នៃជីវិត ដើម្បីសន្តិភាពក្នុងពិភពលោក និងភាតរភាពក្នុងចំណោមប្រជាជន។

សម្តេចប៉ាបបានសោយទិរង្គតកាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ ហើយត្រូវបានការិយាល័យសុខភាព​និងអនាម័យនៃសន្តអាសនៈបានអះអាងថា ការសោយទិវង្គតរបស់ទ្រង់គឺ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល និង គាំងបេះដូង។

ពិធីបុណ្យសពរបស់ទ្រង់ នឹងប្រារព្ធជាផ្លូវការឡើងនៅទីលាន សន្តសិលានៅថ្ងៃសៅរ៍ទី ២៦ ខែមេសា វេលាម៉ោង ១០ ព្រឹក៕

Daily Program

Livesteam thumbnail