លោកកាឌីណាល់ ផារ៉ូលីន បង្ហាញក្តីសង្ឃឹមសម្រាប់អនាគតរបស់ពលរដ្ឋនៅក្នុងប្រទេសស៊ីរី

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់បានថ្លែងបង្ហាញនូវក្តីសង្ឃឹមសម្រាប់អនាគតរបស់ពលរដ្ឋនៅក្នុងប្រទេសស៊ីរី នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំ នៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ១០​ ខែ ធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។​​  

លោកកាឌីណាល់ បានបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនថា អ្នកដែលកាន់អំណាចបន្ទាប់នឹងអាចបង្កើត "ប្រព័ន្ធដែលគោរពដល់មនុស្សគ្រប់គ្នា" ។

លោកបានលើកឡើងថា ការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងប្រទេសស៊ីរីផ្តល់ "ឱកាសដ៏ល្អមួយដើម្បីបន្តការកសាងស្ពាន" ជាមួយពិភពមូស្លីម ។

លោក បានអត្ថាធិប្បាយដោយនិយាយជាមួយអ្នកសារព័ត៌មានដែលបានស្នើសុំប្រតិកម្ម អំពីស្ថានភាពបច្ចុប្បន្ននៅទីនោះ។

លោកកាឌីណាល់បានសង្កត់ធ្ងន់ថា "ខ្ញុំជឿថាយើងទាំងអស់គ្នាមានការព្រួយបារម្ភអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី ជាពិសេសដោយសារតែល្បឿនដែលព្រឹត្តិការណ៍បានកើតមានឡើង។ វាពិបាកក្នុងការយល់ពីអ្វីដែលកំពុងកើតឡើង។ វាគួរឱ្យចាប់អារម្មណ៍ចំពោះខ្ញុំដែលរបបមួយដែលហាក់ដូចជារឹងមាំ ត្រូវបានបំផ្លាញទាំងស្រុងក្នុងរយៈពេលដ៏ខ្លីបែបនេះ"។

លោកបានលើកឡើងថា ឥឡូវយើងទាំងអស់គ្នាកំពុងតែរង់ចាំមើលថាតើសេណារីយ៉ូដែលកើតឡើងវាមានរូបរាងយ៉ាងណា។

លោកបានបន្តថា យើងកំពុងតែមានសង្ឃឹម ពីព្រោះយើងទើបតែទទួល សញ្ញាមួយចំនួនអំពីការគោរពចំពោះសហគមន៍គ្រីស្ទសាសនានៅទីនោះ ដូច្នេះយើងពិតជាសង្ឃឹមថានឹងមានការគោរពគ្នានាពេលអនាគត។

លោកបានបន្តទៀតថា ក្តីសង្ឃឹម គឺថាអ្នកដែលឡើងកាន់អំណាចក្រោយនឹងព្យាយាមបង្កើតរបបមួយដែលបើកចំហសម្រាប់មនុស្សគ្រប់គ្នា ។

Daily Program

Livesteam thumbnail