លោកកាឌីណាល់ តាហ្លេ អញ្ជើញទៅទស្សនកិច្ចនៅភាគខាងត្បូងអារ៉ាប់
វ៉ាទីកង់ញូវបានរាយការណ៍ថា មន្រ្តីជាន់ខ្ពស់សន្តអាសនៈ គឺលោក ល្វី អេនតូនីញ៉ូ ហ្គោគីម តាហ្លេ អនុរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងប្រកាសដំណឹងល្អបានអញ្ជើញទស្សនកិច្ចនៅភាគខាងត្បូងអារ៉ាប់ ។
ដំណើរទស្សនកិច្ចរបស់លោកកាឌីណាល់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ ត្រូវបានគេពិពណ៌នានាជាដំណើរដែលនាំយកនូវសញ្ញាដ៏វិជ្ជមាននិងស្និទស្នាលរវាងវ៉ាទីកង់ និង សម្តេចប៉ាបឡេអូទី១៤ ចំពោះគ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា និង ទស្សនៈអន្តរសាសនាក្នុងបរិបទពហុវប្បធម៌ដ៏ស្មុគស្មាញនៅមជ្ឈិមបូព៌ា។
នាឱកាសនោះ លោកកាឌីណាល់ ត្រូវបានគេដឹងថា គឺបានអញ្ជើញជាអធិបតីនៃពិធីថ្វាយអភិបូជាមួយនៅទីក្រុងចំនួន២ ។
ប្រភពដដែលបានឲ្យដឹងថា នៅទីក្រុងឌូបៃ ពិធីថ្វាយអភិបូជានោះមានអ្នកចូលរួមប្រមាណជា ៣ ម៉ឺននាក់ ហើយនៅទីក្រុង អាប៊ូដាប៊ី គឺមានអ្នកចូលរួមប្រមាណជា ១៨.០០០ នាក់ ។
ក្រៅពីនោះ លោកកាឌីណាល់ ក៏មានជំនួបជាមួយមន្រ្តីអារ៉ាប់ និង តំណាងព្រះសហគមន៍កាតូលិក មួយចំនួនផងដែរ៕