លោកកាឌីណាល់ តាក្លេថា ព្រះជាម្ចាស់នាំយើងធ្វើដំណើរទៅរកសេរីភាព មិនមែនទៅផ្សារទំនើបទេ

លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាក្លេ (Luis Antonio Tagle) អនុរដ្ឋមន្រ្តីនៃក្រសួងប្រកាសដំណឹងល្អ បានថ្លែងនៅក្នុងសន្និសីទស្តីពីការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍កាតូលិកហ្វីលីពីនលើកទី១១ថា ព្រះជាម្ចាស់បាននំាផ្លូវយើងឲ្យធ្វើដំណើរទៅរកសេរីភាព ប៉ុន្តែទ្រង់មិនដែលនាំយើងទៅរកផ្សារទំនើបឫទៅភោជនីយដ្ឋានឡើយ។
លោកកាឌីណាល់ បានមានប្រសាសន៍នៅក្នុងធម្មទេសនានៃកម្មវិធីសន្និសីទនោះដោយរិះគន់វប្បធម៌នៃការអោយតម្លៃលើការធ្វើដំណើរទៅផ្សារទំនើបជុំៗគ្នា ហើយខ្ជះខ្ជាយ។
លោកកាឌីណាល់ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ឲ្យគ្រីស្តបរិស័ទ យកចិត្តទុកដាក់នឹងអស់អ្នកដែលរងគ្រោះ ហើយសូមកុំបោះបង់ពួកគេជាពិសេសគឺអធិដ្ឋានដល់ជនរងគ្រោះទាំងអស់នោះផង៕
Daily Program
