លោកកាឌីណាល់ប្រាប់គ្រិស្តបរិស័ទហ្វីលីពីនកុំអោយបោះបង់ក្តីសង្ឃឹម
លោកកាឌីណាល់ ចូសេ អាវីនឃ្យូឡា (Jose Advincula) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងទីក្រុងម៉ានីល បានប្រាប់គ្រិស្តបរិស័ទថា សូមកុំបោះបង់ក្តីសង្ឃឹម ។
លោកកាឌីណាល់បានលើកឡើងថា ទោះបីមានឧបសគ្គក្នុងជីវិតយ៉ាងណក៏ដោយសូមកុំបោះបង់សេចក្តីសង្ឃឹម ។
លោកបានមានប្រសាសន៍ថា ក្តីសង្ឃឹមមិនចេះរលាយបាត់ ឬអាចត្រូវចោរលួចបាននោះទេ ព្រោះវាជាអំណោយទានមកពីព្រះជាម្ចាស់ ។ សេចក្តីសង្ឃឹមគឺជាអំណោយដែលទ្រង់បានប្រទានដល់យើង ដើម្បីកុំឲ្យយើងបាត់បង់បេះដូងក្នុងដំណើរជីវិតរបស់យើង។
លោកកាឌីណាល់បានលើកឡើងថា ៩០ភាគរយនៃប្រជាជនហ្វីលីពីនពេញវ័យកំពុងរីករាយទទួលអំណរសប្បាយដើម្បីត្រៀម ចូលឆ្នាំនៃអំណសប្បាយនាខែមេសា ឆ្នាំ២០២៥ ជាមួយនឹងក្តីសង្ឃឹម។
លោកបានលើកឡើងថា ព្រះគ្រីស្ទគឺជាមុខនៃក្តីសង្ឃឹម .. ទ្រង់នឹងមិនធ្វើឱ្យយើងខកចិត្តឡើយ។ ហើយទ្រង់ក៏ មិនចេះបញ្ឆោតយើងដែរ។
លោក កាឌីណាល់ បានលើកឡើងថា ក្តីសង្ឃឹមគឺមានបីផ្លូវ គឺការជួបនឹងក្តីសង្ឃឹម ការចិញ្ចឹមបីបាច់ក្តីសង្ឃឹម និងការចែករំលែកក្តីសង្ឃឹម ហើយក្តីសង្ឃឹមទាំងនេះគឺមិនចេះក្លែងក្លាយឡើយ ។
ព្រះវបិតាដ៏វិសុទ្ធព្រះអង្គក៏បានដាស់តឿនគ្រិស្តបរិស័ទរាល់គ្នាឱ្យចែករំលែកក្តីសង្ឃឹមក្នុងចំណោមអ្នករងទុក្ខដូចជា អ្នកឈឺ អ្នកទោស មនុស្សចាស់ ជនចំណាកស្រុក យុវជន ជនក្រីក្រ និងអ្នករងគ្រោះដោយអយុត្តិធម៌។