លោកកាឌីណាល់ម្នាក់៖ សម្តេចប៉ាបប្រាប់គ្រីស្តបរិស័ទឲ្យយកឈ្នះលើការល្បួងនានា

នៅក្នុងអំឡុងពេលដែលលោកកាឌីណាល់ មីកាអែល ហ្សេនី (Michael Czerny) កំពុងតែដឹកនាំបូជនីយចរ​ក្នុង​ឆ្នាំ​មហាករុណាទិគុណ ​នៅក្នុងនាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានថ្លែងថា ទ្រង់ចង់ឲ្យគ្រីស្តបរិស័ទយកឈ្នះឲ្យបានលើការល្បួងនានា។​

លោកកាឌីណាល់បានថ្លែងលើកនិងពន្យល់ដល់អ្នកស្ម័គ្រចិត្តនានា ជាពិសេសគឺយុវជន ត្រៀមរៀបចំអំណរសប្បាយនឹងឆ្នាំនៃករុណាទិគុណកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ​២០២៥ថា តាមហឫទ័យរបស់សម្តេចប៉ាប គ្រីស្តបរិស័ទគឺត្រូវតែបន្តការតស៊ូប្រឆាំងនឹងការល្បួងនានា ពីព្រោះការល្បួងនេះតែងតែអូសទាញមនុស្សចេញពីអំពើ​ល្អ។​

លោកកាឌីណាល់បានលើកឡើងថា កន្លងមកព្រះវិញ្ញាណបានដឹកនាំព្រះយេស៊ូ​ទៅកាន់វាលរហោស្ថាន ជាកន្លែងដែលទ្រង់បានជួបប្រទះនឹងការស្រេកឃ្លាន ការល្បួង និងការតស៊ូ ប៉ុន្តែទ្រង់ក៏បានបង្ហាញយើងពីរបៀបដើម្បីយកឈ្នះលើអំពើអាក្រក់ដែលគេល្បួងឲ្យយើងធ្វើ។

លោកបានលើកឡើងថា ព្រះយេស៊ូ​បាន​ចូល​ទៅ​ក្នុង​ទីរហោស្ថាន ដោយ​ស្ម័គ្រ​ចិត្ត មិន​មែន​ដើម្បី​បញ្ជាក់​ពី​កម្លាំង​របស់​ទ្រង់​ទេ ប៉ុន្តែ​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដើម្បីទ្រង់យល់ឲ្យច្បាស់អំពីការល្បួងនិងគ្រោះថ្នាក់របស់វា​។

លោកកាឌីណាល់បានបន្តទៀតថា ការល្បួងគឺអាចឲ្យយើងអស់សង្ឃឹម​ ដូច្នេះសូមទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail