លីបង់ថា ចំនួនកុមារដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើង

នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបន្តវាយលុកទីក្រុង បៃរូត បន្ទាប់ពីការវាយប្រហារនៅ វេសបែង ដ៏សាហាវបំផុតក្នុងប៉ុន្មានទសវត្សរ៍នេះ អង្គការយូនីសេហ្វ កំពុងបង្កើនការជូនដំណឹងអំពីចំនួនកុមារដែលត្រូវបានសម្លាប់ និងរងរបួសនៅក្នុងប្រទេសលីបង់ ។​

ជម្រកជិត ៩00 នៅប្រទេសលីបង់ត្រូវបានគេរាយការណ៍ថាមានសមត្ថភាពពេញលេញជាមួយនឹងមនុស្សជាច្រើនដែលភៀសខ្លួនចេញពីការវាយប្រហាររបស់អ៊ីស្រាអែលដែលបង្ខំឱ្យដេកនៅខាងក្រៅលំនៅស្ថាន។

កាលពីថ្ងៃសុក្រ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានអះអាងថា កុមារចំនួន ១២៧ នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា ។

ប្រភពដដែលបានអះអាងថា នៅក្នុងចំណោមនោះ មានកុមារប្រមាណជា ជាង ១00 នាក់ដែលបានស្លាប់ ក្នុងរយៈពេល ១ ថ្ងៃចុងក្រោយនេះ។

តួលេខនោះបានបន្តកើនឡើងជាបន្តបន្ទាប់ជាមួយនឹងព័ត៌មាននៃការស្លាប់របស់កុមារពីរនាក់ទៀតដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយយប់នៅលើហាងកាហ្វេមួយក្នុងទីក្រុង ទុលកាម ( Tulkarm )រួមគ្នាជាមួយឪពុកម្តាយរបស់ពួកគេ។

ក្រៅពីនេះ កុមារជាង ៦៩០ នាក់បានរងរបួសនៅក្នុងប្រទេសលីបង់ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងមកនេះ ។

នៅក្នុងស្ថានភាពនេះ យូនីសេហ្វ បានបន្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជំរុញឱ្យភាគីទាំងអស់ការពារកុមារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយត្រូវធានាថាតួអង្គមនុស្សធម៌អាចទៅដល់អ្នកដែលត្រូវការដោយសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រៅពីនោះ ជម្លោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្ខំឲ្យកុមារជាង ៤00.000 ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេហើយយ៉ាងហោចណាស់មន្ទីរពេទ្យចំនួន ១០ ត្រូវបានខូចខាតរួម ។

លោក អាដែល ខូត (Adele Khodr) នាយកអង្គការយូនីសេហ្វប្រចាំតំបន់ មានប្រសាសន៍ថា ជម្លោះដ៏មហន្តរាយនេះកំពុងធ្វើឱ្យកុមារជាច្រើនរងគ្រោះ ។

លោកបានអះអាងថា គ្រូពេទ្យប្រាប់យើងថា ពួកគេបានព្យាបាលកុមារដែលប្រឡាក់ឈាម ស្នាមជាំ និងពេញដោយការបាក់ឆ្អឹង រងទុក្ខទាំងផ្លូវកាយ និងផ្លូវចិត្ត។ មនុស្ស​ជា​ច្រើន​កំពុង​រង​ទុក្ខ​ដោយ​ការ​ថប់​បារម្ភ និង​សុបិន​អាក្រក់​ទាក់​ទង​នឹង​ការ​ផ្ទុះ។

Daily Program

Livesteam thumbnail