រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសសង្រ្គាម២០៦នាក់

រុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា ពួកគេបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ២០៦ នាក់តាម កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយ អារ៉ាប់រួម។

វ៉ាទីកង់ញូវបានរាយការណ៍ថា  ទីក្រុងមូស្គូ និងទីក្រុងគៀវបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមដោយម្ខាងចំនួន ១០៣ កាលពីថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ ។​

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានដែលត្រូវបានដោះលែងចំនួន ១០៣នាក់របស់ខ្លួនបានមកពីក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែននៅពេលពួកគេចូលទៅក្នុងតំបន់ ឃឹស របស់ប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេលដែលកងកម្លាំង​អ៊ុយក្រែន​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ឆ្លង​កាត់​ព្រំដែន​រុស្ស៊ី ដល់​ទៅ ៣០ គីឡូម៉ែត្រ ។

ដោយឡែក អ៊ុយក្រែនបាននិយាយថា ជនជាតិអ៊ុយក្រែនដែលត្រូវបានដោះលែងនោះ រួមមានទាហានឯកជន និងពលទាហានចំនួន ៨២ នាក់ និងមន្ត្រី ២១ នាក់មកពីកងកម្លាំងប្រដាប់អាវុធ ឆ្មាំជាតិ ឆ្មាំព្រំដែន និងប៉ូលីស។

ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅពេលដែលបំពេញភារកិច្ចការ​ពារ​ ​ទីក្រុងគៀ ដូណេត ម៉ារីអូប៉ូល អាស៊ូស្តូល លូហាន ហ្សាប្រូរីសា និង ខាគៀវ​

ប្រទេសរុស្ស៊ីបានប្រកាសថាទាហានដែលត្រូវបានដោះលែងរបស់ខ្លួនស្ថិតនៅក្នុងប្រទេសបេឡារុស្សហើយនឹងត្រូវបានផ្តល់ "ជំនួយផ្លូវចិត្តនិងវេជ្ជសាស្ត្រចាំបាច់" ។

ទីក្រុងមូស្គូក៏បានប្រកាសថា ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យទាក់ទងសាច់ញាតិរបស់ពួកគេ មុនពេលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីវិញ៕

Daily Program

Livesteam thumbnail