រុស្ស៊ីបាញមីស៊ីលចំមន្ទីរពេទ្យកុមារមួយកន្លែងនៅទីក្រុងគៀវ
រុស្ស៊ីបានបាញ់មីស៊ីល រាប់សិបគ្រាប់ទៅកាន់ទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ និងបានវាយប្រហារទៅលើមន្ទីរពេទ្យកុមារមយយក្នុងទីក្រុង គៀវ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការវាយប្រហារនេះបានកើតមានឡើងនៅពេលដែលលោក វូឡូឌីមៀ ហ្សាឡេនស្គី បានកំពុងតែស្ថិតនៅក្នុងប្រទេសប៉ូឡូញ មុនពេលបន្តដំណើរទៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
ប្រជាជនអ៊ុយក្រែនក្នុងទីក្រុង គៀវបាន កំពុងស្វែងរកអ្នកនៅរស់រានមានជីវិតយ៉ាងអស់សង្ឃឹម បន្ទាប់ពីអាជ្ញាធរបាននិយាយថា ប្រទេសរុស្ស៊ីបានវាយប្រហារមន្ទីរពេទ្យកុមារ ដោយកាំជ្រួចល្បឿនលឿនជាងសំឡេង ទៅលើរដ្ឋធានីអ៊ុយក្រែន។
ទីក្រុង គៀវ គ្រាន់តែជាទីក្រុងមួយ ដែលត្រូវបានគេកំណត់គោលដៅ នៅព្រឹកព្រលឹម ដោយមីស៊ីលរុស្ស៊ី ដែលក្រុមមន្ត្រីបាននិយាយថា បានសម្លាប់មនុស្សរាប់សិបនាក់ និងជាច្រើននាក់ទៀតរងរបួស។
អភិបាលក្រុងនេះបាននិយាយថា វាគឺជាការវាយប្រហារដ៏អាក្រក់បំផុតមួយលើរដ្ឋធានីអ៊ុយក្រែនក្នុងសង្គ្រាមជាងពីរឆ្នាំ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារទៅលើគោលដៅឧស្សាហកម្មការពារជាតិ និងមូលដ្ឋានអាកាសចរណ៍ក្នុងប្រទេសអ៊ុយក្រែន៕