រាជរដ្ឋាភិបាល បន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹងពី ការកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងរថយន្តដឹកអ្នកដំណើរ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ការកែសម្រួលបន្ថយអត្រាពន្ធដែលមានចែងក្នុងប្រការ៤ ចំណុចទី៦ ចាប់ពីកម្រិត គ ដល់ ង នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់រថយន្តប្រើប្រាស់ ថាមពលអគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤(ភិកអាប់) និងដឹកអ្នកដំណើរ៕

 

Daily Program

Livesteam thumbnail