រយៈពេល១០ថ្ងៃមកនេះ រួមទាំងថ្ងៃចូលឆ្នាំថ្មីផង មានករណីគ្រោះចរាចរណ៍៨២ករណី បណ្តាលឱ្យមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់ ស្រាល ១៤៣នាក់

ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរងរបួសធ្ងន់ស្រាល១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 
សម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា បើតាមលោក ទូច សុឃៈ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១៧នាក់ និងរបួសធ្ងន់ ស្រាល៤៥នាក់ បើធៀបនឹងឆ្នាំ២០២៥ មានការថយចុះ៣ករណី អ្នកស្លាប់ថយចុះ៩នាក់ និងរបួសថយចុះ២នាក់។ 
អ្នកនាំពាក្យរងបានឱ្យដឹងថា មូលហេតុបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។ 
គួររម្លឹកផងដែរថា កាលពីក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៤៧នាក់៕

Daily Program

Livesteam thumbnail