រដ្ឋាភិបាលសម្រេច​​តែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​សម្រេច​ធ្វើការតែង​តាំង​សមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មានហានិភ័យ​ខ្ពស់​ដល់សុខភាព និង​សុវត្ថិភាព​សង្គម (គ.ប.ផ.ក)។

យោងតាម​សេចក្តីសម្រេច ដែលចុះ​ហត្ថលេខាដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៤ ដែល​RVA Khmer ទទួលបាន​នៅថ្ងៃទី​១៦ ខែឧសភា នេះ បាន​ឱ្យដឹងថា គណៈ​កម្មការនេះ មានសមាសភាពចំនួន ១៥នាក់ ដែល​មាន​លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ ជាប្រធាន រួមនឹង​អនុប្រធាន​ចំនួន​៤រូប និងសមាជិកចំនួន​១០រូប។​

សូមរម្លឹកផងដែរថា រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំ​របស់​អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) កាលពីខែតុលា ឆ្នាំ​២០១៤៕

 

Daily Program

Livesteam thumbnail