រដ្ឋមន្ត្រីការបរទេស​វ៉ាទីកង់ ធ្វើទស្សនកិច្ចប្រាំថ្ងៃទៅកាន់លីបង់

នាយករដ្ឋមន្រ្តីសន្តអាសនៈ លោកកាឌីណាល់ ព្យែត្រូ​ ផារ៉ូលីន បានកំពុងតែធ្វើដំណើរទស្សនៈកិច្ចរយៈពេលប្រាំថ្ងៃទៅកាន់ប្រទេសលីបង់ ជាកន្លែងដែលលោកនឹងទៅទស្សនាជំរុំជនភៀសខ្លួន មួយចំនួននៅទីនោះ។

លោកាឌីណាល់បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់លោកទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ា គឺប្រទេសលីបង់ ដូចដែលបានប្រកាសជាមុននៅលើគណនី Terza Loggia របស់លេខាធិការដ្ឋានវ៉ាទីកង់ នៅលើវេទិកាសង្គម 'X' ។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៣ ខែ​មិថុនា ដោយ​មាន​ការ​ជួប​ប្រជុំ​ជាមួយ​នឹង​អាជ្ញាធរ មេដឹកនាំព្រះសហគមន៍​ក្នុង​តំបន់ និង​ថ្នាក់​ដឹកនាំ​សាសនាផ្សេងៗ។

តាមការគ្រោងទុកលោកកាឌីណាល់នឹងបញ្ចប់ដំណើរទស្សនកិច្ចនិងចាកចេញពីប្រទេសលីបង់នៅថ្ងៃទី ២៧ ខែមិថុនាបន្ទាប់ពីបានទៅទស្សនាមជ្ឈមណ្ឌលមនុស្សធម៌មួយចំនួនដែលគ្រប់គ្រងដោយសមាគមមនុស្សធម៌និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយចំនួននៅទីនោះ។

លោកកាឌីណាល់បានឲ្យដឹងថា វិបត្តិលីបង់ ជាវិបត្តិដ៏ធំមួយ ហើយប្រាកដណាស់នៅទីនោះ យើងក៏នឹងព្យាយាមធ្វើការបន្តិចបន្តួច ដូចដែលការទូតរបស់សន្តអាសនៈតែងតែធ្វើ ដើម្បីជួយស្វែងរកដំណោះស្រាយតាមផ្នែកដែលអាចធ្វើបាន។

លីបង់ គឺជាប្រទេសមួយដែលកំពុងតែស្ថិតនៅក្នុងមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ចនិងសង្គម​ដោ​យសារតែ​បញ្ហាចាក់ស្រេះ ហើយក៏ជាប្រទេសដែលកំពុងតែរង់ចាំចំណាត់ការយកចិត្តទុកដាក់ពី​សហគមន៍អន្តរជាតិផងដែរ​៕

Daily Program

Livesteam thumbnail