រដ្ឋបាលរាជធានីដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈផ្លូវថ្មើរជើង ដោយឥតគិតថ្លៃ
រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈផ្លូវថ្មើរជើង នៅសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃទី៣០ ខែមករា វេលាម៉ោង ៧និង០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។
បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋមកកំសាន្តសប្បាយនៅសួនច្បារនិង ផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះមានបង្គន់បុរស-នារីចំនួន ២៥បន្ទប់ បង្គន់សម្រាប់ជនពិការចំនួន ១បន្ទប់ កន្ថោរនោមចំនួន ១៦កំប្លេរ និងឡាវ៉ាបូលាងដៃចំនួន ១០កំប្លេរ។
រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់ដែលប្រើប្រាស់បន្ទប់ទឹកនេះ សូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អ ទាំងអស់គ្នា៕