រដូវប្រាំងចូលមកដល់ហើយ ហើយក៏ជារដូវប្រមូលទឹកឃ្មុំ

រដូវប្រាំងចូលមកដល់ហើយ ហើយក៏ជារដូវប្រមូលទឹកឃ្មុំផងដែរ។ ទឹកឃ្មុំមានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្សជាច្រើនជំនាន់មកហើយ ពេលនេះ អង្គការ WWF កម្ពុជា និងដៃគូរបស់ខ្លួន កំពុងជួយសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ។
មន្ត្រីអង្គការ WWF បានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ថា គម្រោងនេះជាការលើកកម្ពស់ការប្រមូលទឹកឃ្មុំ ប្រកបដោយនិរន្តរភាព តាមរយៈម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃ "ទឹកឃ្មុំព្រៃមណ្ឌលគិរី"។ គំនិតផ្តួចផ្តើមនេះជួយលើកកម្ពស់ជីវភាពក្នុងតំបន់ ទន្ទឹមនឹងការការពារព្រៃឈើសម្រាប់អនាគតរបស់យើង។ យើងគាំទ្រសមាគមដោយធានាការអនុវត្តការប្រមូលប្រកបដោយនិរន្តរភាព រក្សាគុណភាពទឹកឃ្មុំ និងភ្ជាប់ទៅនឹងទីផ្សារដើម្បីទទួលបានប្រាក់ចំណូលស្ថិរភាព។
មន្ត្រីអង្គការ WWF ថ្លែងថា ៖«យើងទាំងអស់គ្នាគាំទ្រសហគមន៍ទាំងនេះដោយការទិញទឹកឃ្មុំព្រៃមណ្ឌលគិរី ថ្ងៃនេះនឹងស្វែងយល់បន្ថែមទៀតអំពី Mondulkiri Forest Venture នៅលើ Facebook Page: @MFV ព្រៃមណ្ឌលគិរី»៕



Daily Program
