យូនីសេហ្វថា ការអប់រំសម្រាប់កុមារនៅប្រទេសកុងហ្គោនៅតែមានហានិភ័យ

នៅពេលដែលអំពើហិង្សាកើនឡើងនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ កុមារជាងមួយលានកន្លះបានឈប់រៀននៅភាគខាងកើតនៃប្រទេស។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកងញូវ ។
នៅក្នុងស្ថានភាពនេះអង្គការយូនីសេហ្វបានព្រមានថាស្ថានភាពអប់រំសម្រាប់កុមារនៅទីនោះគឺស្ថិតនៅក្នុងលក្ខខណ្ឌ "អស់សង្ឃឹម"។
នៅពេលដែលអំពើហិង្សាកើនឡើង ប្រជាជនរាប់លាននាក់បានភៀសខ្លួន ហើយនៅពេលនោះហើយដែល ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ កំពុងអំពាវនាវឱ្យមានវិធានការសង្គ្រោះបន្ទាន់ ដើម្បីជួយសង្គ្រោះឆ្នាំសិក្សាសម្រាប់កុមាររាប់សែននាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោក ជេន ហ្រ្វង់ស័ បេស (Jean Francois Basse )តំណាងស្តីទីរបស់យូនីសេហ្វ ប្រចាំនៅ ប្រទេសនោះបាននិយាយថា "នេះគឺជាស្ថានភាពអស់សង្ឃឹមមួយសម្រាប់កុមារ"។
លោកបានអះអាងថា "ការអប់រំ និងប្រព័ន្ធគាំទ្រដែលវាផ្តល់ឱ្យ គឺជាអ្វីដែលកុមារត្រូវការដើម្បីរក្សាអារម្មណ៍ធម្មតានិងដើម្បីស្តារនិងកសាងឡើងវិញបន្ទាប់ពីជម្លោះនេះ។"
យោងតាមអង្គការ យូនីសេហ្វ មនុស្សជាង៦,៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅភាគខាងកើតនៃ ប្រទេសនេះរួមទាំងកុមារ២,៦ លាននាក់។ បន្ថែមពីលើអំពើហិង្សាដែលកំពុងបន្ត ចំនួនជនភៀសខ្លួនបានធ្វើឱ្យ មានភាពតានតឹង យ៉ាងសម្បើមលើប្រព័ន្ធអប់រំ ដោយសាលារៀនជាង ២.៥០០កន្លែង ត្រូវបានបិទនៅក្នុងខេត្តខាងជើង និងខាងត្បូង គីវូ (Kivu) ។
Daily Program
