យានយន្តជាង៤១ម៉ឺនគ្រឿង បានចុះបញ្ជីនៅឆ្នាំ២០២៤

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងនាព្រឹកថ្ងៃតី១៤ ខែមករានេះថា រយៈពេល១២ខែ ឆ្នាំ២០២៤ (មករា-ធ្នូ) មានយានយន្តចំនួន៤១៣.០៦៧គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូចំនួន ៣៥៣.៦០៣គ្រឿង, រថយន្តធុនស្រាលចំនួន ៥៤.៦៩២គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥.៨៤១គ្រឿង។

មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា តានរបាយការណ៍បូកសរុបបង្ហាញតួលេខនៅអំឡុងខែកញ្ញាមានម៉ូតូ និងរថយន្តធុនស្រាល ចុះបញ្ជីច្រើនជាងគេ ខណៈដែលរថយន្តធុនធ្ងន់ចុះបញ្ជីច្រើនជាងគេនៅអំឡុងខែមករា។

បើប្រៀបធៀបរយៈពេលដូចគ្នានៅពីឆ្នាំ២០២៣ ការចុះបញ្ជីម៉ូតូ និងរថយន្តធុនស្រាលមានការកើនឡើង ខណៈដែលតួលេខចុះបញ្ជីរថយន្តធុនធ្ងន់ធ្លាក់ចុះ១៤%៕

Daily Program

Livesteam thumbnail