ម៉ុងហ្គោលីក្លាយជាភាសាទី៥២នៅក្នុងរលកហ្វេ្រកង់វិទ្យុវ៉ាទីកង់ញូវ

វិទ្យុវ៉ាទីកង់ញូវបានសម្រេចបញ្ចូលភាសាម៉ុងហ្គោលីទៅក្នុងបញ្ជីផ្សព្វផ្សាយរបស់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពរបស់សម្តេចប៉ាប ។

ប្រភពដដែលបានអះអាងថា ការសម្រេចនេះបានប្រែក្លាយភាសាម៉ុងហ្គោលីជាភាសាទី៥២ នៅក្នុងបញ្ជីផ្សព្វផ្សាយ ដោយសកម្មភាពនេះគឺទទួលបានការគាំទ្រដោយព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះផ្ទាល់ ។​

ប្រភពដដែលបានបន្តថា តាមការសម្រេចនេះ រាល់កម្មវិធីសម្តេចប៉ាប ជាពិសេសគឺកម្មវិធីអប់រំជំនឿនៅរៀងរាល់ថ្ងៃពុធ និង កម្មវិធីថ្លែងទៅកាន់គ្រិស្តបរិស័ទនៅរៀងរាល់ថ្ងៃអាទិត្យ គឺនឹងត្រូវបកប្រែហើយផ្សាយជាភាសាម៉ុងហ្គោលី ។​

លោកកាឌីណាល់ ហ្សកជីអូ ម៉ារ៉េនហ្គោ (  ) អគ្គអភិបាលនៃព្រះសហគមន៍អូឡាអានបាអាតា (Ulaanbaatar) នៃប្រទេសម៉ុងហ្គោលីបានមានប្រសាសន៍ថា យើងសប្បាយចិត្តដែលយើងអាចទទួលបាននូវការផ្សព្វផ្សាយជាភាសារជាតិដើម្បីបម្រើការយល់ដឹងដល់ ពលរដ្ឋម៉ុងហ្គោលី ។​

Daily Program

Livesteam thumbnail