ម៉ាឡេស៊ី អគ្គអភិបាល ស៊ីមូន ផូបន្តជំរុញការបកប្រែព្រះគម្ពីរផ្ទាល់មាត់ សម្រាប់សហគមន៍ជនជាតិដើមភាគតិច

កម្មវិធី​២ថ្ងៃកាលពីចុង​សប្តាហ៍ នៅក្រុង​គូឈីង (Kuching) ប្រទេសម៉ាឡេស៊ី បានគូសបញ្ជាក់ពីការពង្រីកយ៉ាងឆាប់រហ័សនៃការបកប្រែព្រះគម្ពីរផ្ទាល់មាត់ និងឥទ្ធិពល​នៃឧបករណ៍អាន​គម្ពីរជាសំឡេង ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនៅប័រណេអូ (Borneo) និងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។

ជំនួបនេះ រៀបចំឡើងដោយសាខាទីក្រុងកូឡាឡាំពួរ​ របស់​អង្គការជំនឿ​បានមកពី​កាស្តាប់លឺនៅអាស៊ី (Faith Comes From Hearing Asia) ដែល​មាន​អ្នកណែនាំ​​មកពីអង្គការជំនឿ​បានមកពី​ការស្តាប់​ (Faith Comes By Hearing (FCBH)) ស្ថាប័នSIL International ស្ថាប័ន​​Wycliffe Bible Translators និងព្រះសហគមន៍​​ម៉ាឡេស៊ីមួយចំនួន។ ក្រុមទាំងនេះបានស្វែងរកវិធីថ្មីៗ ដើម្បី​ឱ្យ​ព្រះគម្ពីរ អាចជ្រាប​ចូល​ជា​ «ភាសាបេះដូង» របស់​អ្នកស្រុក​ ជាពិសេសក្នុងចំណោមសហគមន៍ដែលមានប្រពៃណីចេះសរសេរតិចតួច។

អគ្គអភិបាលព្រះសហគមន៍​ភូមិភាគ គូឈីង លោកស៊ីមូន ផូ មានប្រសាសន៍ថា សារ៉ាវាក (សារ៉ាវាក ) នៅតែជាតំបន់គ្រីស្តបរិស័ទ​ ដែលមានភាសា​ស្មុគស្មាញបំផុត​នៅអាស៊ីអាគ្នេយ៍។

លោកអគ្គអភិបាល​ បានមានប្រសាសន៍ថា «សារ៉ាវាក មានគ្រីស្តបរិស័ទជាង ៥០ ភាគរយ ភាគច្រើនពួកគេជា​ជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល និងទីដាច់ស្រយាល»។

«យើងមានភាសាជិត ៣០ នៅក្នុងទៅនោះ។ ខណៈពេលដែលភាសាអង់គ្លេស ភាសាចិន និងភាសាម៉ាឡេស៊ី គឺជាភាសាជាតិរបស់យើង ភាសាបេះដូង (គ្រាមភាសាកំណើត) របស់​អ្នកភូមិជាច្រើននៅតែជាភាសាផ្ទាល់មាត់។ មិនមែនកុលសម្ព័ន្ធទាំងអស់របស់យើងមានព្រះគម្ពីរជាលាយលក្ខណ៍អក្សរ ឬជាសំឡេងនៅឡើយទេ»។

លោកអគ្គអភិបាល​ផូ​ បានកត់សម្គាល់ថា ធនធាន​ក៏នៅជា​កត្តា​ចម្បង​សម្រាប់​កិច្ចការបកប្រែ។ ខណៈពេល​មាន​ឧបករណ៍ទំនើប វាបានបង្កើនទិន្នផលក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ មនុស្សចាស់នៅជនបទជាច្រើននៅតែខ្វះលទ្ធភាពទទួលបានបទគម្ពីរជាភាសាដែលពួកគេនិយាយនៅផ្ទះ។

លោកបានមានប្រសាសន៍ថា «ការបកប្រែតាមបែបប្រពៃណីត្រូវចំណាយពេលរាប់ទសវត្សរ៍»។ «មនុស្សចាស់ខ្លះប្រហែលជាមិនដែលមានឱកាសស្តាប់គម្ពីរជាភាសាផ្ទាល់​​របស់ពួកគេឡើយ។ នោះហើយជាមូលហេតុដែលការណែនាំអំពី ការបកប្រែព្រះគម្ពីរផ្ទាល់មាត់ ដោយស្ថាប័ន​ FCBH គឺជាពេលវេលានៃក្តីសង្ឃ»។

ឧបករណ៍ព្រះគម្ពីរជាសំឡេង សម្រាប់វប្បធម៌ផ្ទាល់មាត់

ការបកប្រែព្រះគម្ពីរផ្ទាល់មាត់ (OBT) មិនដូចការបកប្រែជាលាយលក្ខណ៍អក្សរតាមបែបសាមញ្ញទេ វាទាមទារការ​ផលិត​ដោយ​ថតសំឡេង​នូវ​អត្ថបទ​គម្ពីរដែលត្រឹមត្រូវ និងត្រូវបានពិនិត្យដោយសហគមន៍។ វិធីសាស្ត្រនេះត្រូវបានរៀបចំឡើងសម្រាប់វប្បធម៌ដែលអត្រាអក្ខរកម្មទាប ឬភាសានោះគ្មានអក្សរសរសេរ​នៅឡើយ។

អ្នកចូលរួមក្នុងសម័យប្រជុំត្រូវបានណែនាំឱ្យស្គាល់កម្មវិធី​ Proclaimer  ដែលជាឧបករណ៍សម្រាប់​ស្តាប់​ព្រះគម្ពីរជាសំឡេងដើរ​ដោយ​ថាមពលព្រះអាទិត្យ និងអាចបង្វិលដោយដៃ ដែលមានសមត្ថភាពផ្សព្វផ្សាយអត្ថបទគម្ពីរទៅកាន់សហគមន៍ទាំងមូលបាន​ឆ្ងាយ​(longhouse) ។ លោកផូ បន្តថា ឧបករណ៍នេះមានតម្លៃពិសេសសម្រាប់អ្នកភូមិចាស់ៗ ដែលជាគ្រីស្តបរិស័ទ​​ជាច្រើនជំនាន់ ប៉ុន្តែមិនធ្លាប់មានលទ្ធភាពទទួលបានព្រះគម្ពីរជាលាយលក្ខណ៍អក្សរទេ។

លោកបានមានប្រសាសន៍ថា «មនុស្សចាស់ជាច្រើនរបស់យើងមិនចេះអានទេ ប៉ុន្តែដោយសារអត្ថបទគម្ពីរជាសំឡេង ឥឡូវនេះពួកគេអាចស្តាប់ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេជា​ភាសា​របស់​ខ្លួន​ផ្ទាល់​»។

គោលដៅ សម្រេចបានព្រះគម្ពីរដំណឹងល្អមួយ សម្រាប់គ្រប់ភាសាកំណើត

លោកអគ្គអភិបាល​ផូ​ មានប្រសាសន៍ថា គោលដៅនៃចលនា OBT នៅក្នុងតំបន់​ សារ៉ាវាក  គឺដើម្បីបកប្រែ និងថតសំឡេង គម្ពីរដំណឹងល្អ យ៉ាងហោចណាស់មួយភាសា​ ជា​ភាសារដើម​សម្រាប់​​ជនជាតិដើមភាគតិចនីមួយៗ។

លោកបានមានប្រសាសន៍ថា «គោលបំណងរបស់យើងគឺសាមញ្ញ — គឺដើម្បីឲ្យ​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បាន​ឮជាភាសានិយាយនៅក្នុងផ្ទះ​ និងភូមិជនបទ ជាពិសេសសម្រាប់អស់អ្នកដែលមានជំនឿ​យូរ ហើយ​​ឆ្លងកាត់ការលំបាក និង​បន្ត​ជំនឿ​នេះ​ទៅ​​កូនៗ និងចៅៗរបស់ពួកគេ»។

លោកក៏បានរំឭកពី ការសម្ពោធព្រះគម្ពីរជា​ភាសា​បាអ៊ូ (Bau) កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលទីភ្នាក់ងារព្រះគម្ពីរម៉ាឡេស៊ីបានសហការគ្នាជាលើកដំបូង ដើម្បីចេញផ្សាយទាំងអត្ថបទគម្ពីរជា​អក្សរ និងជាសំឡេង សម្រាប់សហគមន៍ក្នុងស្រុក។

លោកអគ្គអភិបាល​ បានមានប្រសាសន៍ថា «ថ្ងៃនោះ យើងបានឃើញគ្រីស្តសាសនា​​រួបរួមគ្នា — កាតូលិក​ ប្រូតេស្តង់ អង់គ្លីកាន់ អ្នកភូមិ កសិករ អ្នកទីក្រុង សូម្បីតែអ្នកនយោបាយ — ទាំងអស់គ្នាត្រេកអរ ដោយសារព្រះគម្ពីរទីបំផុតត្រូវបានចេញផ្សាយទាំងទម្រង់ជា​អក្សរ និងជាសំឡេង»។ «វាបានបង្ហាញពីអ្វីដែលអាចទៅរួច នៅពេលដែល ព្រះកាយព្រះគ្រីស្ត ធ្វើការរួមគ្នា»។

ការចូលប្រើប្រាស់ឌីជីថលពង្រីកវិសាលភាព

លោកស៊ីឡង់ វីរ៉ាប៉ាន (Seelan Veerapan) អ្នកសម្របសម្រួលថ្នាក់ជាតិរបស់ FCBH បានមានប្រសាសន៍ថា ដោយសារតែស្មាតហ្វូនមានលក្ខណៈទូទៅ សូម្បីតែនៅក្នុងតំបន់ជនបទ ព្រះគម្ពីរជាសំឡេងអាចត្រូវបានទាញយកដោយផ្ទាល់ទៅក្នុងឧបករណ៍នោះ ដែលអនុញ្ញាតឱ្យអត្ថបទគម្ពីរ អាចជៀសផុតពីឧបសគ្គភូមិសាស្ត្រ និងអក្ខរកម្ម។

លោកបានមានប្រសាសន៍ថា «ទិន្នន័យសកលបានគូសបញ្ជាក់ពីភាពបន្ទាន់នៃការងារនេះ ភាសាជាង ៧.១០០ ត្រូវបាននិយាយនៅទូទាំងពិភពលោក ហើយ៧០% នៃប្រជាជនសកលលោកភាគច្រើនរៀនតាមរយៈការទំនាក់ទំនងផ្ទាល់មាត់ ហើយប្រហែលពាក់កណ្តាលនៃប្រជាជនពិភពលោកមិនចេះ​ប្រើ​ប្រាស់​ឧបករណ៍ទាំងនោះ »។

លោកដាវីឌ យ៉ាប (David Yap) ជាប្រធាន FCBH ទីក្រុងកូឡាឡាំពួរ បានមានប្រសាសន៍ថា ក្រសួងតែមួយមិន​អាចបំពេញភារកិច្ចនេះ​បាន​ទេ ប៉ុន្តែការសហការកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានពន្លឿនវឌ្ឍនភាពរឿងនេះ។

លោកបានមានប្រសាសន៍ថា «ចលនានេះ ធ្វើ​ឡើង​ដោយយោងតាម​គម្ពីរ​រ៉ូម ១០:១៧ — 'ជំនឿកើតមកពីការស្តាប់'»។ អ្នកដឹកនាំ​រូបនេះ​បន្ត​ថា សម្រាប់សហគមន៍ជនបទសារ៉ាវាក  ការស្តាប់គឺអាចធ្វើទៅបានកាន់តែខ្លាំងឡើង ជាភាសាដែលនិយាយនៅជុំវិញផ្ទះអស់ជាច្រើនជំនាន់មកហើយ។

«ទីបន្ទាល់ជាច្រើនដែល​លើកទឹកចិត្ត ត្រូវបានរាយការណ៍ពីអ្នកស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាការចាំបាច់បំផុតសម្រាប់បងប្អូនគ្រីស្តបរិស័ទ​របស់យើងដែលគ្មានមានលទ្ធភាពទទួលបានអគ្គិសនី ឬអ៊ីនធឺណិតនៅក្នុង ឧបទ្វីបម៉ាឡេស៊ី ដូចជា​សាបា និង សារ៉ាវាក ។ នៅឯព្រះវិហារជនបទមួយក្នុងតំបន់​សាបា គ្រីស្តបរិស័ទ​ចូលវិហារ​បានកើនឡើងប្រាំដង ចាប់តាំងពីគ្រូគង្វាលម្នាក់បានចាប់ផ្តើមប្រើកម្មវិធី​ Proclaimer ក្នុងអំឡុងពេលថ្វាយបង្គំ។

FCBH មានគោលបំណងធ្វើការជាដៃគូ ដើម្បីធានាថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានថតសំឡេង និងផ្តល់ជូនដោយសេរី ជាគ្រប់ភាសាដែលត្រូវការវានៅត្រឹមឆ្នាំ ២០៣៣៕

 

Daily Program

Livesteam thumbnail